ទេព បូព្រឹក្ស បានដឹកដៃកំពូលស្នេហ៍ងួន ចាន់ដេវីត ទៅសាសងស្នេហ៍ដោយសប្បាយមួយអស់ដៃ នៅលើកោះម៉ាល់ឌីវ (Maldives) ដោយពួកគេមានទាំងតែងខ្លួនជាមច្ឆា ឱបរឹតគ្នាយ៉ាងស្អិតល្មួត ក្រោមស្បៃរាត្រី ដែលមានខ្យល់បក់ត្រជាក់ដល់បេះដូង។

តាមរយៈរូបភាពទាំងនេះបញ្ជាក់ថា ទេព បូព្រឹក្ស និងងួន ចាន់ដេវីត ពិតជាសប្បាយមួយអស់ដៃតែម្តង គឺលើសពីប្តីប្រពន្ធទើបរៀបការហើយថ្មោងថ្មីទៀតផង ព្រោះឱបរឹតគ្នាប្រឡេះមិនចេញឡើយ។

អ្នកលេងបណ្តាញសង្គម បានលើកឡើងថា ពេលនេះ ទេព បូព្រឹក្ស-ងួន ចាន់-ដេវីត កំពុងតែមានក្តីសុខខ្លាំងជាងគូស្នេហ៍ឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី ទៅទៀត ហើយគេជឿថា អ្នកទាំង2នឹងដឹកដៃគ្នារៀបការក្នុងពេលឆាប់ៗជាមិនខានឡើយ ព្រោះថា ការទៅសាសងស្នេហ៍នៅកោះ Maldives នៅពេលនេះ បូព្រឹក្ស ហៅស្រីនិច្ច ក៏បានថត Pre-Wedding ជាមួយងួន ចាន់ដេវីត ផងដែរ។

ម្ចាស់បទ “រាំញីកែងជើង” ងួន ចាន់ដេវីត បាននិយាយធ្វើឱ្យបូព្រឹក្ស អរស្ទើរហោះទៅលើមេឃ ដោយប្រៀបធៀបសម្រស់កោះម៉ាល់ឌីវ ថា ពិតជាស្រស់ស្អាត តែនៅចាញ់សម្រស់កំពូលស្នេហ៍បូព្រឹក្ស ទេ។

គួរបញ្ជាក់ថា ទេព បូព្រឹក្ស បានភ្ជាប់ស្នេហ៍ជាមួយងួន ចាន់ដេវីត អំឡុងពេលដែល G-Devith បានចែកផ្លូវគ្នាជាមួយពេជ្រ សោភា។ ទស្សនិកជនជាច្រើនយល់ថា នេះជាស្នេហាច្របូកច្របល់ ព្រោះទេព បូព្រឹក្ស និងពេជ្រ សោភា មិនត្រូវគ្នាទាល់តែសោះ តែដេវីត ដែលល្បីដោយសារសោភា នោះ បែរជាទៅស្រលាញ់បូព្រឹក្ស ទៅវិញ។

អ្នកខ្លះទៀតសង្ស័យថា បូព្រឹក្ស-ដេវីត កំពុងលេងល្ខោនស្នេហ៍ដើម្បីបិទបាំងគូស្នេហ៍ពិតរបស់បូព្រឹក្ស នៅក្រោយខ្នង។ ប៉ុន្តែរឿងស្នេហ៍បូព្រឹក្ស និងដេវីត ដែលគេសង្ស័យថា ជា “ស្នេហាក្លែងក្លាយ” នេះ នឹងត្រូវបន្សាបជាមិនខាន ប្រសិនបើស្រីនិច្ច និង ដេវីត ពិតជាហ៊ានរៀបការជាមួយគ្នាជាចំហ ក្រោយពួកគេសប្បាយជាមួយគ្នាមួយអស់ដៃនេះ៕

