Wednesday, September 24, 2025
Homeព័ត៌មានជាតិអូសដៃក្មេងស្រីរំលោភបូក អ្នកលបមើលជាប់ខ្នោះ ២នាក់រំលោភ គេចបាត់

អូសដៃក្មេងស្រីរំលោភបូក អ្នកលបមើលជាប់ខ្នោះ ២នាក់រំលោភ គេចបាត់

ខេត្តកំពត ៖ ករណីក្មេងស្ទាវ៣ម្នាក់ បានធ្វើសកម្មភាពចាប់អូសក្មេងស្រីចូលសាលា រួចនាំគ្នាចាប់រំលោភបូក រហូតដល់បានសម្រេចម្នាក់ម្តង ហើបានរត់គេចខ្លួនបាត់អស់ នៅសល់បក្ខពួកម្នាក់ អត់ទាន់បានធ្វើអ្វីផង បានត្រឹមលបមើលគេប្រព្រឹត្ត ក៏ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់ បានកើតឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅចំណុចសាលាមួយកន្លែង ស្ថិតក្នុងស្រុកអង្គរជ័យ។

ជនសង្ស័យទាំង២នាក់ ដែលកំពុងរត់គេចខ្លួន ទី១-ឈ្មោះខាន់ វី អាយុ១៧ឆ្នាំ មានលំនៅក្នុងភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ និងទី២-ឈ្មោះសុខ កុសល អាយុ១៧ឆ្នាំ មានលំនៅក្នុងភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ។ ចំណែកបក្ខពួកម្នាក់ទៀតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះមុត សែមភក្តី អាយុ១៨ឆ្នាំ មានលំនៅក្នុងភូមិត្រពាំងរាំង ឃុំតានី ស្រុកអង្គរជ័យ។ ដោយឡែក ក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ១៣ឆ្នាំប៉ុណ្ណោះ និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

យោងតាមការរៀបរាប់របស់ក្មេងស្រីរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នាងបានដើរទៅមើលការប្រគំតន្ត្រីនៅក្នុងភូមិ ហើយក៏ដើរទៅបត់ជើងតូចនៅមាត់ព្រៃក្បែរនោះ ពេលនោះស្រាប់តែលេចមុខជនសង្ស័យម្នាក់ ឈ្មោះសុខ កុសល ចាប់ដៃនាងអូសចូលសាលាមួយកន្លែង រួចធ្វើសកម្មភាពរំលោភរហូតបានសម្រេច។ បន្ទាប់មក បក្ខពួកជនសង្ស័យម្នាក់ទៀត ឈ្មោះខាត់ វី បានស្ទុះមកចាប់អូសនាងយកទៅរំលោភបន្ត នៅក្នុងព្រៃជាប់ជើងភ្នំក្បែរសាលានោះដែរ រួចរាល់អស់ហើយ ពួកគេទាំង២ បានគេចខ្លួនបាត់ ដោយឡែក ឈ្មោះសែម ភក្តី មិនបានប្រព្រឹត្តសកម្មភាពអ្វីនោះទេ គឺបានត្រឹមលបមើលបក្ខពួករបស់គេប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះមុត សែមភក្តី ដែលជាបក្ខពួកជនសង្ស័យ ទាំង២នាក់ខាងលើ និងជាអ្នកលបមើលគេប្រព្រឹត្តបទល្មើស។  ហើយសមត្ថកិច្ចបានចាត់កម្លាំងតាមស្វែងរកចាប់ខ្លួនជនសង្ស័យទាំង២នាក់ ដើម្បីនាំយកមកសាកសួរ និងចាត់តាមនីតិវិធី៕

RELATED ARTICLES