Tuesday, September 16, 2025
Homeតារាខ្មែរបាន មុន្នីល័ក្ខ ចាំហង្សមាស ឡើងផ្សាភ្នែក បែរជាគេសង្ស័យនាងជាមួយខាន់ ជែមស៍ ទៅវិញ

បាន មុន្នីល័ក្ខ ចាំហង្សមាស ឡើងផ្សាភ្នែក បែរជាគេសង្ស័យនាងជាមួយខាន់ ជែមស៍ ទៅវិញ

អតីតសង្សារ Dj ខេក កញ្ញាបាន មុន្នីល័ក្ខ ដែលមានទឹកដមសំនៀងក្រអួនក្រអៅនោះ បានផុតកុងត្រាពីផលិតកម្មរស្មីហង្សមាស ទៅហើយ និងពេលនេះនៅទំនេរមិនទាន់ចូលច្រៀងនៅផលិតកម្មថ្មីឡើយ ព្រោះនាងរង់ចា សញ្ញាពីហង្សមាស ថា តើទ្រនំធំនេះនឹងបើកផ្លូវឱ្យនាង ដោយការកុងត្រាថ្មីដែរឬទេ ?

បាន មុន្នីល័ក្ខ វាចាថា “ខ្ញុំផុតកុងត្រានៅហង្សមាស ហើយ អ៊ីចឹងពេលនេះ ខ្ញុំនៅទំនេរ មិនមែនជាតារាចម្រៀងរបស់ផលិតកម្មណាមួយទេ។ ខ្ញុំចាំមើលដែរថា តើហង្សមាស នឹងបន្តកុងត្រាថ្មីឱ្យខ្ញុំទៀតឬអត់? តែពេលនេះ គ្មានដំណឹងពីគាត់សោះ ! តែខ្ញុំនៅតែច្រៀងកម្មវិធីផ្សេងៗឱ្យហង្សមាស ដដែលទេ ដូចជា Concert គាត់ និងកម្មវិធីនៅប៉ុស្តិ៍គាត់អ៊ីចឹង”។

បាន មុន្នីល័ក្ខ ជាអតីតបេក្ខភាពកម្មវិធីប្រលងចម្រៀង The Voice Cambodia រដូវកាលទី១ តែបានធ្លាក់ចេញនៅពាក់កណ្តាលកម្មវិធី តែហង្សមាស បានរុញនាងឱ្យចូលទៅជ្រកនៅផលិតកម្ម We-Production ដោយច្រៀងមិនសូវលេចធ្លោឡើយ ព្រោះបទចម្រៀងចេញតិចពេក។

ទោះជាយ៉ាងណាមហាជនយល់ថា តារាសំឡេងមិនធម្មតា បាន មុន្នីល័ក្ខ នឹងមានផលិតកម្មមួយចំនួនទៀតចាំត្រងយករូបនាងជាមិនខាន ប្រសិនបើហង្សមាស មិនបន្តកុងត្រាថ្មីឱ្យនាង ស្របពេលដែលមុននេះ មុន្នីល័ក្ខ បានលេចមុខច្រៀងឆ្លងឆ្លើយជាមួយខាន់ ជេមស៍ ទើបគេសង្ស័យថា នាងបានក្លាយទៅជាតារាសាន់ដេ បាត់ទៅហើយ។

បាន មុន្នីល័ក្ខ ប្រកែកថា នាងមិនបានចូលសាន់ដេ ទេ ហើយការច្រៀងជាមួយខាន់ ជេមស៍ នោះ ជាការច្រៀងលេងប៉ុណ្ណោះ។

អតីតសង្សារ Dj ខេក រូបនេះ អះអាងថា ប្រសិនបើហង្សមាស មិនបន្តកុងត្រាឱ្យនាងទេ គឺនាងអាចនឹងមិនចូលច្រៀងនៅផលិតកម្មណាឡើយ គឺច្រៀងចេញតាមយូធូប និង Page ផ្ទាល់ខ្លួនប៉ុណ្ណោះ។

លោកគឹម ផល្លី ជំនួយការផលិតកម្មសាន់ដេ បានបញ្ជាក់ថា បាន មុន្នីល័ក្ខ មិនមែនជាតារាចម្រៀងរបស់សាន់ដេ ទេ គឺតាមដឹង នាងច្រៀងជាមួយលោកជេមស៍ មុនពេលដែលតារាទាំង២ ត្រូវចេញទៅច្រៀងសម្តែងនៅអាមេរិក រួមគ្នាប៉ុណ្ណោះ។

មិនត្រឹមតែនៅទំនេរគ្មានផលិតកម្មច្រៀងទេពេលនេះ តែបាន មុន្នីល័ក្ខ ក៏ទុកបេះដូងឱ្យនៅទំនេរផងដែរ ព្រោះក្រោយផ្តាច់ស្នេហ៍អតីតគូដណ្តឹងលោក Dj ខេក មក ពេលនេះ នាងមិនទាន់ភ្ជាប់ស្នេហ៍ថ្មីទេ ហើយក៏គ្មានគម្រោងផ្សះផ្សាស្នេហ៍ជាថ្មីជាមួយ Dj ខេក ឡើយ៕

RELATED ARTICLES