Wednesday, September 24, 2025
Homeព័ត៌មានជាតិអ្នកកំដរដេកជាមួយកូនកំលោះក្រមុំ យប់ថ្ងៃផ្សំដំណេក គាំងបេះដូងស្លាប់

អ្នកកំដរដេកជាមួយកូនកំលោះក្រមុំ យប់ថ្ងៃផ្សំដំណេក គាំងបេះដូងស្លាប់

ខេត្តកណ្តាល ៖  កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩  យុវជនម្នាក់ដែលជាអ្នកកំដរកូនកំលោះ បានដេកស្លាប់ក្នុងបន្ទប់កូនកំលោះក្រមុំ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង នៅចំណុចភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក។

យុវជនរងគ្រោះ មានឈ្មោះ ចន សុភាព ហៅភា អាយុ២០ឆ្នាំ មុខរបរកម្មករ មានលំនៅក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមការរៀបរាប់របស់កូនកំលោះ ឈ្មោះលឹម កុម្ភៈ ថា នៅមុនពេលកើតហេតុ ខ្លួនបានហៅជនរងគ្រោះឱ្យមកជួយកំដរ ការរបស់ខ្លួន នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ លុះមកដល់ម៉ោងប្រហែល១០យប់ ជនរងគ្រោះក៏ឡើងទៅលើផ្ទះដេកមុនគេ ដោយដេកក្នុងបន្ទប់ខ្លួនិងភរិយា រហូតមកដល់ម៉ោងប្រហែល១១យប់ ពេលចប់កម្មវិធី ខ្លន្លួនិងភរិយាឡើងទៅដេកដែរ ដោយដេកបន្ទប់មួយ បីនាក់ នៅមុនពេលដេកលក់ ខ្លួនូងិមិត្តភក្តិ (ជនរងគ្រោះ) បាននិយាយគ្នាលេងមួយសន្ទុះ ទើបដេកលង់លក់ទាំងអស់ទៅ។

ប្រភពដដែលបន្តថា លុះព្រឹកឡើងវេលាម៉ោងប្រហែល៧ ខណៈដែលមិនទាន់ភ្ញាក់ពីដេកផង ក៏ឮសំឡេងទូរស័ព្ទរបស់ជនសង្ស័យ ដែលដាក់ជាប់នឹងក្បាលដំណេក រោទ៍ចំនួន២ដង តែមិត្តភក្តិរបស់ខ្លួនអត់លើកសោះ ទើបទាញទូរស័ព្ទនោះមកមើលស្គាល់ថា គឺជាលេខបងស្រីរបស់មិត្តភក្តិ ក៏លើក ដោយបងស្រីបានសួររកឈ្មោះភា រួចក៏ឆ្លើយថា ភា ដេកមិនទាន់ងើបទេ ខណៈនោះ បងស្រីគាត់បានឱ្យជួយដាស់ឈ្មោះ ភា ឱ្យងើបឡើង ព្រោះគាត់ចង់ជួប ស្រាប់តែពេលយកដៃទៅអង្រួន ទើបដឹងថា ជនរងគ្រោះ បានស្លាប់រឹងស្តូកទៅហើយ ក៏ស្រែកឆោឡោផ្អើលដល់សាច់ញាតិ និងក្រុមគ្រួសារ ព្រមទាំង អ្នកជិតខាងនាំគ្នាមកចោមមើល រួចហើយ ក៏រាយការណ៍ជូនសមត្ថកិច្ចតែម្តង។

ក្រោយទទួលបានដំណឹងភ្លាម ក្រុមសមត្ថកិច្ចនគរបាលជំនាញ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យធ្វើកោសល្យវិច័យ ហើយបានសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង៕

RELATED ARTICLES