Tuesday, September 16, 2025
Homeតារាខ្មែរមាស សុខសោភា ចេញកើបលុយនៅកាណាដា រៀបការក្រោយឱក សុគន្ធកញ្ញា ?

មាស សុខសោភា ចេញកើបលុយនៅកាណាដា រៀបការក្រោយឱក សុគន្ធកញ្ញា ?

មាស សុខសោភា និងឱក សុគន្ធកញ្ញា មានសន្ទុះទីផ្សារសិល្បៈប្រដមប្រសងគ្នាសម្រាប់ការច្រៀងក្នុងស្រុក តែពេលខ្លះ សុគន្ធកញ្ញា មានប្រៀបជាង ដោយសារនាងមានអនាគតស្វាមីរបស់នាង លោកអ៊ឹង សុខលី ជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស ហើយបញ្ជាទាំងស្រុងនូវការងារប្រគំតន្ត្រីនោះ តែងតែរុញម្ចាស់ចិត្តរបស់លោកឱ្យឡើងឆាកធំៗគ្រប់ពេល ទើបធ្វើឱ្យសោភា ចាញ់ប្រៀបសុគន្ធកញ្ញា ជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែមាស សុខសោភា នៅតែក្តាប់ទីផ្សារសិល្បៈនៅក្រៅប្រទេសបានល្អជាងឱក សុគន្ធកញ្ញា ដដែលនៅរយៈពេលចុងក្រោយនេះ ព្រោះនាងទៅច្រៀងសម្តែងនៅប្រទេសណា ក៏មានអ្នកគាំទ្ររបស់នាងទៅទស្សនាណែនៗដែរ។

ដោយឡែក សម្រាប់បុណ្យចូលឆ្នាំខ្មែរ ២០១៩ នេះ មាស សុខសោភា ក៏ត្រូវហោះទៅច្រៀងសម្តែងនៅប្រទេសកាណាដា ជាថ្មីទៀត ហើយនាងនឹងវិលមកស្រុកវិញ ក្រោយពេលចូលឆ្នាំខ្មែរ។ ការផ្តោតលើការច្រៀង សម្តែងនៅក្រៅស្រុករបស់មាស សុខសោភា នៅពេលនេះ មិនមែនជាលើកទី១ឡើយ ពោលគឺ ជាទម្លាប់តារាថោន រូបនេះ ចេញទៅច្រៀងសម្តែងនៅក្រៅប្រទេស យ៉ាងហោចណាស់១ឆ្នាំក៏ម្តងដែរ ទើបធ្វើឱ្យអ្នកគាំទ្ររបស់នាងនៅក្រៅស្រុក ហាក់ពេញចិត្តសោភា ខ្លាំង រហូតដល់ជិះរថយន្តរាប់រយគីឡូម៉ែត្រមកទស្សនាការសម្តែងរបស់នាងទៀតផង។

នេះជាការឆក់ឱកាសក្តាប់ទីផ្សារចម្រៀងនៅក្រៅប្រទេស របស់មាស សុខសោភា ផងដែរ អំឡុងពេលដែលឱក សុគន្ធកញ្ញា បានផ្អាកការចេញទៅច្រៀងសម្តែងនៅក្រៅប្រទេស ដោយសារជាប់ច្រៀងកម្មវិធីប្រគំតន្ត្រីជាច្រើននៅហង្សមាស រួមទាំងតំណែងគណៈកម្មការដល់ទៅ៤កម្មវិធីផ្សេងគ្នា ដែលស្វាមីនាងប្រគល់ឱ្យ។

ម៉្យាងទៀតតាមព័ត៌មានថា សុគន្ធកញ្ញា ចាញ់ប្រៀបសោភា ខ្លាំងសម្រាប់ទីផ្សារច្រៀងរាំនៅក្រៅស្រុក ព្រោះតាមរយៈការចេញទៅច្រៀងសម្តែងនៅអាមេរិក កន្លងមក គេមិនសូវឃើញមានអ្នកទៅទស្សនាច្រើនឡើយ  ហេតុនេះហើយបានជាប៉ុន្មានឆ្នាំចុងក្រោយនេះ សុគន្ធកញ្ញា លែងចង់ចេញទៅច្រៀងសម្តែងនៅក្រៅស្រុកទៀត ដែលធ្វើឱ្យសោភា ក្តាប់ទីផ្សារចម្រៀងរបស់នាងនៅក្រៅប្រទេសស្ទើរតែទាំងស្រុងទៅហើយ។

តាមរយៈការចេញទៅកើបលុយនៅកាណាដា លើកនេះរបស់មាស សុខសោភា ធ្វើឱ្យគេសង្ស័យថា តារាថោន រូបនេះ អាចនឹងប្រមូលលុយធំមករៀបការជាមួយគូស្នេហ៍លោកគ្រូពេទ្យ អ៊ឹត រ៉ាដា ក្រោយមង្គលការឱក សុគន្ធកញ្ញា ជាមួយប្អូនថៅកែហង្សមាស អ៊ឹង សុខលី នៅខែឧសភា នេះ។

ប៉ុន្តែសោភា បានប្រាប់អ្នកយកព័ត៌មានយើងថា នាងមិនទាន់កំណត់ពេលវេលាជាក់លាក់នៃការចូលរោងការឡើយ ប៉ុន្តែសូមជូនពរឱក សុគន្ធកញ្ញា ដែលជាមិត្តភក្តិរបស់នាងឱ្យជួបតែសុភមង្គលជានិរន្តន៍៕

RELATED ARTICLES