Tuesday, September 16, 2025
Homeព័ត៌មានជាតិសុខ ស្រីនាង សាច់កាន់តែសខ្ចី កាន់តែឡើងថ្លៃ

សុខ ស្រីនាង សាច់កាន់តែសខ្ចី កាន់តែឡើងថ្លៃ

អ្នកមេម៉ាយ សុខ ស្រីនាង ត្រូវបានអ្នកដឹកនាំកម្មវិធីប្រគំតន្ត្រីតាមបណ្តាទូរទស្សន៍មួយចំនួន ឈឺក្បាល ព្រោះតាមព័ត៌មានថា អ្នកមេម៉ាយសាច់សខ្ចីរូបនេះ បានទាមទារដំឡើងថ្លៃជាបន្តបន្ទាប់ ដែលមិនស័ក្តិសមនឹងកេរ្តិ៍ឈ្មោះរបស់នាងដែលកំពុងតែឈរលំដាប់តារាចម្រៀងមិនមែនឈានដល់កំពូលនោះឡើយ។

ប្រភពបានឱ្យដឹងថា ស្រីនាង មានក្រេឌីតដោយសារហង្សមាស ហេតុនេះហើយ ទោះជានាងមិនមែនជាតារាចម្រៀងលំដាប់ GradeA ក៏ដោយ តែនាងនៅតែទាមទារតម្លៃខ្លួនថ្លៃជាងតារានៅផលិតកម្មផ្សេងៗទៀត។

ប៉ុន្តែការឡើងថ្លៃរបស់អ្នកមេម៉ាយសាច់សខ្ចី សុខ ស្រីនាង នៅពេលនេះ ត្រូវបានអ្នកគាទ្រតារាចម្រៀងរូបនេះថា គឺជារឿងត្រឹមត្រូវ ព្រោះការច្រៀងតាមប៉ុស្តិ៍ ក៏ជា Concert ដែលមានពាណិជ្ជកម្មផងដែរ ដែលការលើកឡើងបែបនេះ ធ្វើឱ្យការកំណត់តម្លៃតារាល្បីៗរបស់សមាគមទូរទស្សន៍ដែលបានចែងថា តារាឡើងច្រៀងតាមប៉ុស្តិ៍មិនឱ្យលើសពី100ដុល្លារនោះ គ្មានប្រសិទ្ធិភាពទៀតឡើយ។

គួរបញ្ជាក់ថា សុខ ស្រីនាង ដែលស្ពាយបង្វេចចេញពីផលិតកម្មសាន់ដេ ចូលហង្សមាស នោះ បានឡើងកូដជាងមុនបន្តិច តាមរយៈការល្បីបាន1បទ គឺ “ហត់ទេ ស្រលាញ់គេម្នាក់ឯង ?”។

 តាមអ្នកដឹកនាំកម្មវិធីប្រគំតន្ត្រី បានឱ្យដឹងថា សុខ ស្រីនាង ស៊ីថ្លៃច្រៀងតាមប៉ុស្តិ៍ទូរទស្សន៍មួយកម្មវិធី 500ទៅ600ដុល្លារ ចំណែកតាមបណ្តា Concert ធំៗ ស្រីនាង ស៊ីថ្លៃជាង1ពាន់ដុល្លារ។

ទោះបីជាស្រីនាង ធ្វើឱ្យអ្នកដឹកនាំការប្រគំតន្ត្រីមួយចំនួនឈឺក្បាលមែន តែអ្នកដឹកនាំកម្មវិធីសិល្បៈខ្លះ បែរជាគាំទ្រស្រីនាង ថា តម្លៃនោះសមរម្យ ព្រោះនាងត្រូវចំណាយលើក្រុមរាំអស់ពាក់កណ្តាលទៅហើយ។

សុខ ស្រីនាង បានលែងប្តីស៊ីសុវត្ថិ កាលពីឆ្នាំ2011 ដោយគ្មានកូន1គ្រាប់ឡើយ។ ការបោះជំហានចូលហង្សមាស នៅពេលនេះ ស្រីនាង ត្រូវបានថៅកែហង្សមាស លើកឱ្យធ្វើជាតួឯករឿង “រាជិនីភូមិគ្រឹះ” និងរឿង “ខ្ញុំមានញាណលើស”។

តាមព័ត៌មានថា អ្នកមេម៉ាយរាងស្វែលស្រលន សុខ ស្រីនាង មានម្ចាស់ចិត្តថ្មីហើយ តែនាងព្យាយាមលាក់បាំងគូស្នេហ៍ថ្មីមិនឱ្យគេស្គាល់ឡើយ៕

RELATED ARTICLES