Wednesday, September 24, 2025
Homeព័ត៌មានជាតិពូរំលោភក្មួយស្រីតាំងពីមិនទាន់មានប្រពន្ធ រហូតមានប្រពន្ធហើយ នៅតែរំលោភ

ពូរំលោភក្មួយស្រីតាំងពីមិនទាន់មានប្រពន្ធ រហូតមានប្រពន្ធហើយ នៅតែរំលោភ

ខេត្តកំពត ៖ យុវតីម្នាក់ដោយសារទ្រាំលែងបាននឹងទង្វើឪពុកមា ដែលបានចាប់រំលោភ អស់រយៈពេល៣ឆ្នាំមកហើយ ក៏ដាច់ចិត្តទម្លាយរឿងរ៉ាវឱ្យម្តាយមីងបានដឹង រួចក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនជនល្មោភកាមរូបនោះ យកទៅចាត់ការ តាមច្បាប់ បានកើតឡើងតាំងពីអំឡុងឆ្នាំ២០១៦មកម៉្លេះ នៅចំណុចភូមិចម្លងជ្រៃ ឃុំទូកមាស ស្រុកបន្ទាយមាស។

ជនសង្ស័យល្មោភកាម មានឈ្មោះជា សុផាន់ណា អាយុ២៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកយុវតីរងគ្រោះមានអាយុ១៦ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ជាមួយគ្នា (ផ្ទះជាប់គ្នា)។

យុវតីរងគ្រោះបានរៀបរាប់ប្រាប់ថា ឪពុកមា (ជនសង្ស័យ) ចាប់រំលោភនាង តាំងពីឆ្នាំ២០១៦មកម៉្លេះ ពោលគឺគឺនាងមានអាយុ១៣ឆ្នាំ ចំណែកឪពុកមានេះ នៅកំលោះមិនទាន់មានប្រពន្ធនៅឡើយ។ លុះចូលដល់ឆ្នាំ២០១៧ ជនសង្ស័យក៏បានរៀបការប្រពន្ធ ដោយមានឪពុកម្តាយរបស់នាង ជាជំហររៀបចំមង្គលការឱ្យទៀតផង។  បើទោះជាមានប្រពន្ធរួចទៅហើយ ក៏ជនសង្ស័យនៅតែបន្តចាប់រំលោភនាងជាបន្តបន្ទាប់ទៀត ហើយថែមទាមងគំរាមសម្លាប់នាងចោលទៀតផង។ ចំណែកនាងដោយខ្លាចពាក្យគំរាម នាងមិនដែលហ៊ានទម្លាយប្រាប់អ្នកណាឡើយ។

លុះចូលមកដល់ឆ្នាំ២០១៩ ជនសង្ស័យក៏បានតាមធ្វើសកម្មភាពចាប់រំលោភនាង៥ដងទៀត ពោលគឺឱ្យតែមានឱកាសស្ងាត់តែម្តង។ លុះនៅ់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ទើបនាងដាច់ចិត្តទម្លាយរឿងមួយនេះ ប្រាប់ម្តាយមីងឱ្យបានដឹង ហើយត្រូវម្តាយមីងនាំនាងទៅដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចនាំយកមកសាកសួរ។

ជនសង្ស័យឈ្មោះជា សុផាន់ណា បានឆ្លើយសារភាពនៅមុខសមត្ថកិច្ចថា ខ្លួនពិតជាធ្លាប់បានរួមរ័កជាមួយនឹងក្មួយស្រីប្រាកដមែន ពោលគឺតាំងពីឆ្នាំ២០១៦មកម៉្លេះ ហើយគិតមកដល់សព្វថ្ងៃ គឺខ្លួនបានរួមភេទជាមួយក្មេងស្រីរងគ្រោះជាច្រើនដងមកហើយ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES