Tuesday, September 16, 2025
Homeតារាខ្មែរពេជ្រ សូលីកា ហ៊ឺហាឡានថ្មី​ PorsChe តម្លៃជាង២០ម៉ឺនដុល្លារ

ពេជ្រ សូលីកា ហ៊ឺហាឡានថ្មី​ PorsChe តម្លៃជាង២០ម៉ឺនដុល្លារ

ស្រីស្រស់តូចច្រឡឹង ពេជ្រ​​​​ សូលីកា ​ដែលទើបវិលរកអាជីពចាស់វិញ នៅឆ្នាំ២០១៨ ក្រោយពេលបាត់មុខជាង៥ឆ្នាំនោះ ពេលនេះ អតីតតារាចម្រៀងផលិតកម្ម Rock, M និងហង្សមាស រូបនេះ នៅតែធ្វើឱ្យតារាជាច្រើនបានស្ញប់ស្ញែងនាង តាមរយៈការលេងម៉ូដរថយន្តថ្លៃៗ ដែលតារាផ្សេងៗពិបាកប្រជែងជាមួយសូលីកា។

ពេជ្រ សូលីកា ដែលធ្លាប់តែជិះរថយន្ត Range Rover ពណ៌ខ្មៅ ស៊េរីថ្មី តម្លៃជាង២០ម៉ឺនដុល្លារនោះ ពេលនេះ នាងបានប្តូរមកជិះឡាន Porsche ពណ៌ខ្មៅ បិទតែមក្រហម ដែលមានតម្លៃជាង២០ម៉ឺនដុល្លារ។

ស្រីស្អាតពេជ្រ សូលីកា បានជិះរថយន្តទំនើប Porsche នេះ ទៅចូលរួមមង្គលការតារាសម្តែងកុល ដាវី ហើយសូលីកា ធ្វើជាអ្នកកំដរ និងឈរទទួលភ្ញៀវទៀតផង។

តារាសិល្បៈជាច្រើនបានស្ញប់ស្ញែងចំពោះពេជ្រ សូលីកា ដែលដើរចេញពីសិល្បៈជាច្រើនឆ្នាំមកហើយ តែពេលនេះជីវិតរបស់នាងកាន់តែហ៊ឺហាទៅៗ និងជិះរថយន្តទំនើបៗគ្រប់ម៉ូដទាំងអស់ មិនចាញ់តារាបរទេសឡើយ។

ទោះជាយ៉ាងណា ការនៅតែហ៊ឺហារបស់ពេជ្រ សូលីកា នៅពេលនេះ ក្រោយមានដំណឹងថា ស្រីស្អាតរូបនេះបានវិលមករកការផ្សារ ភ្ជាប់ស្នេហ៍ចាស់ជាមួយមន្ត្រីធំផ្កាយ២ម្នាក់ ហើយនៅឆ្នាំ២០១៩ នេះ។ លោកធំនោះមិនហួងហែងសូលីកា ដោយឱ្យឈប់លេងសិល្បៈដូចមុនឡើយ គឺបណ្តោយឱ្យស្រីស្រស់វិលចូលថតសម្តែងសិល្បៈសាជាថ្មី តាមរយៈរឿង “អាពាហ៍ពិពាហ៍ចៃដន្យ” របស់ទូរទស្សន៍ហង្សមាស។

ប៉ុន្តែសូលីកា មានសិទ្ធិត្រឹមធ្វើជាតារាសម្តែងប៉ុណ្ណោះ មិនទាន់មានឱកាសបានចូលច្រៀងឱ្យហង្សមាស ជាលើកទី២វិញឡើយ ព្រោះលោកថៅកែហង្សមាស មិនទាន់ទុកចិត្តនាងទេ ដោយសារខ្លាចសូលីកា ចូលសិល្បៈ គ្រាន់តែបំបាត់ការអផ្សុក ហើយក៏ដកខ្លួនទៅវិញបាត់ម្តងទៀត ទើបមិនហ៊ានឱ្យចូលច្រៀងនៅផលិតកម្មម្តងទៀត៕

RELATED ARTICLES