Wednesday, September 24, 2025
Homeព័ត៌មានជាតិញយដងពេក... ប្តឹងឲ្យចូលដេកគុក

ញយដងពេក… ប្តឹងឲ្យចូលដេកគុក

ខេត្តកំពង់ស្ពឺ ៖ បុរសជាបុគ្គលិកម៉ាតម្នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពង ពាក់ព័ន្ធនឹងករណីរំលោភលើសេចក្តីទុកចិត្ត (ស៊ីដាច់ប្រាក់ក្រុមហ៊ុន)។

ជនសង្ស័យដែលត្រូវកម្លាំងអាវុធហត្ថ ចាប់ខ្លួន មានឈ្មោះង៉ែត សុភាព អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន អេស អឹម តេលាម៉ាត ធ្វើការនិងស្នាក់នៅក្នុងក្រុមហ៊ុន ដែលមានទីតាំងនៅចំណុចភូមិសាស្ត្រកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិត្រពាំងប្ញស្សី ឃុំត្រពាំងកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

តាមប្រភពពីមន្ត្រីអាវុធហត្ថស្រុកថ្ពង បានបញ្ជាក់ប្រាប់ថា ការចាប់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានបណ្តឹងពីខាងភាគីក្រុមហ៊ុន ដែលបានប្តឹងចោទប្រកាន់ទៅលើជនសង្ស័យថា បានរំលោភលើសេចក្តីទុកចិត្តរបស់ក្រុមហ៊ុន ដោយបានកិបកេងស៊ីដាច់ប្រាក់ក្រុមហ៊ុនមួយចំនួន។

បច្ចុប្បន ក្នម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង បានបញ្ជូនជនសង្ស័យ មកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES