Wednesday, September 24, 2025
Homeព័ត៌មានជាតិយិ​ន​ ង្គិ​ច ម្ចាស់រថយន្តបុកនិស្សិតស្រីឆ្នាំទី៤ ស្លាប់ ចូលខ្លួនដោះស្រាយ

យិ​ន​ ង្គិ​ច ម្ចាស់រថយន្តបុកនិស្សិតស្រីឆ្នាំទី៤ ស្លាប់ ចូលខ្លួនដោះស្រាយ

ភ្នំពេញ​៖​ ទីបំផុត នៅរសៀលថ្ងៃនេះ នារីដែលបានបើករថយន្តស៊េរីទំនើប បុកសិស្សស្រីឆ្នាំទី៤ ស្លាប់យ៉ាងអាណោចអាធ័ម បានចូលខ្លួនមកដោះស្រាយនៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោករាជធានីភ្នំពេញហើយ នេះបើយោងតាមលោក​វរសេនីយ៍ឯក​ សែ​ម​ គ​ន្ធា​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹង។

ការចូលខ្លួនមកដោះស្រាយនេះ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បញ្ជាឲ្យសម្លាំងសមត្ថកិច្ចស្រាជ្រាវរកមុខជនបង្ក មកផ្តន្ទាទោសតាមច្បាប់ អំឡុងពេលដែលសម្តេចអញ្ជើញចូលរួមប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិត ដែលបានបញ្ចប់ការសិក្សាឆ្នាំ២០១៧-២០១៨ សរុបចំនួន១,៩១៨នាក់ នៅវិទ្យាស្ថានាជាតិអប់រំ ។

យ៉ាងណា លោក​វរសេនីយ៍ឯក​ សែ​ម​ គ​ន្ធា ប្រាប់ថា ​ម្ចាស់​រថយន្ដ​ឈ្មោះយិ​ន​ ង្គិ​ច មិន​ទាន់​បាន​បញ្ជាក់​ថា​ នរណា​ជា​អ្នក​បើករថយន្ដ​ទៅ​បុក​និស្សិត​ឆ្នាំ​ទី​៤​ ស្លាប់​យ៉ាង​អ​នោ​ច​អ​ធ័​ម​នោះ​ទេ។

គួរបញ្ជាក់ថា កាលពី​រសៀល​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៩​ ​មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្ត​ទំនើប ម៉ាក Range​ Rover​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AF-7777 បើកបរយ៉ាងលឿន ជ្រុលទៅ​បុក​និស្សិតស្រីឆ្នាំទី​៤ម្នាក់ សិក្សានៅ​សាលា​ផា​រ៉ា​ហ្គ​ន​ ផ្ទប់នឹងជញ្ជាំង បណ្តាល​ឲ្យ​នាងស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​។ ហេតុការណ៌នេះកើតឡើង​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣១៧​ កែង​នឹង​ផ្លូវ​លេខ​៥២៨​ ក្នុង​សង្កាត់​បឹង​កក់​ទី​១​ ខណ្ឌទួលគោក​។​

​នារី​រង​គ្រោះ​មានឈ្មោះ​ ឌុំ​ រី​ដា​ អាយុ​២២​ឆ្នាំ​ ស្រុក​កំណើត​ភូមិ​កំពង់​ដំរី​ ឃុំ​ព្រែក​តា​មា​ក់​ ស្រុក​ខ្សាច់កណ្ដាល​ ខេត្តកណ្ដាល​។ ចំណែកជនបង្ក ពេលបង្កហេតុ បានរួចគេចខ្លួនបាត់ស្រមោល។

លុះនៅកណ្តាលយប់ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៩ សមត្ថកិច្ចបានប្រទះ​ឃើញរថយន្តបង្កហេតុ ឈប់​នៅ​តាម​បណ្តោយ​ផ្លូវ​សឡា​ (៣៧១)​ សង្កាត់​ស្ទឹង​មាន​ជ័យ​៣​ ខណ្ឌមានជ័យ​ ហើយ​ក៏​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​បន្ត​ទៀត​ និង​តាម​ស្វែងរក​អ្នក​បើក​មក​ទទួលទោស​តាម​ច្បាប់​។

តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចបានរកឃើញឈ្មោះ យិ​ន​ ង្គិ​ច ដែលជាម្ចាស់រថយន្តបង្កហេតុ៕

RELATED ARTICLES