Tuesday, September 16, 2025
Homeតារាខ្មែរសម្រស់ Freshie 2019 ទាំង១៨រូប ស្អាតៗណាស់

សម្រស់ Freshie 2019 ទាំង១៨រូប ស្អាតៗណាស់

កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ក្រុមហ៊ុន BKA Entertainment បានរៀបចំសន្និសីទសារព័ត៌មាន (Press Conference) ស្តីពីកម្មវិធីប្រកួត Freshie Gilrs and Boys ជំនាន់ទី១៨ នៅសណ្ឋាគារណាហ្គា វើល៍ ដោយមានអ្នកសារព័ត៌មានជាច្រើនបានចូលរួម។

តាមរយៈការបង្ហាញខ្លួននៅថ្ងៃនោះ គេឃើញមានក្រុម Freshie Girls ចំនួន១៨រូប និង Freshie Boys ចំនួន១៨រូប បានចេញមកបង្អួតសម្រស់ ហើយពួកគេនឹងបង្ហាញសមត្ថភាពតាមរយៈការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ MyTV  នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៦យប់ និងផ្សាយផ្ទាល់រៀងរាល់ថ្ងៃព្រហស្បតិ៍ ជាបន្តបន្ទាប់ រហូតដល់ឈានទៅវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩  នៅស្ទូឌីយូ MyTV។

លោកប៊ុនកើដ អាំអំនួយសិរិ ប្រធានក្រុមហ៊ុន BKA Entertainment បានឱ្យដឹងថា កម្មវិធី Freshie Girl & Boys បានបង្កើតរយៈពេល១៧ឆ្នាំមកហើយ ឆ្នាំនេះជាឆ្នាំទី១៨ តែក្រុមហ៊ុនក៏មានកម្មវិធីផ្សេងៗទៀត ដូចជា Khmer Super Model , Mister Cambodia និង Miss Grand Cambodia ជាដើម។

លោកប៊ុនកើដ អាំអំនួយសិរិ ប្រធានក្រុមហ៊ុន BKA Entertainment

ដោយឡែក សម្រាប់ការប្រកួត Freshie Girls &Boys ឆ្នាំនេះ មានបេក្ខជនដាក់ពាក្យចូលរួមប្រកួតជាង៣០០០នាក់ ហើយឆ្នាំ២០១៩នេះ យើងបានរៀបចំឱ្យប្អូនៗ Freshie Girls ចំនួន១០រូប និង Freshie Boys ចំនួន១០រូប ចុងក្រោយនៃកម្មវិធីប្រកួត ដែលឆ្លងផុតវគ្គជម្រុះប្រកួតប្រចាំសប្តាហ៍ ធ្វើដំណើរទៅទស្សនកិច្ចសិក្សា និងទស្សនកិច្ចតំបន់ទេសចរណ៍ Venezia Hua HinChaam រយៈពេល៥ថ្ងៃផងដែរ។

លោកប៊ុនកើដ បញ្ជាក់ថា កម្មវិធីប្រកួតឆ្នាំនេះដំណើរការទៅបាន ដោយសារមានការឧបត្ថម្ភពីក្រុមហ៊ុន CP, កុងជូ គ្លីនិក,  Yamaha Mio,  Scacare,  Amazon, Tiffy និងសហការណ៍ដោយ The Venezia Hua Hin Cha Am,Zein និង Haas៕

RELATED ARTICLES