Thursday, November 13, 2025
Homeព័ត៌មានជាតិទារថ្លៃឈប់ឡាន៥មុឺនរៀលមិនបាន ប្រជាការពារខណ្ឌដូនពេញ វាយបែកក្បាល

ទារថ្លៃឈប់ឡាន៥មុឺនរៀលមិនបាន ប្រជាការពារខណ្ឌដូនពេញ វាយបែកក្បាល

ភ្នំពេញ ៖ បុរសមន្ត្រីនគរបាលម្នាក់ ត្រូវប្រជាការពារខណ្ឌដូនពេញ២រូប ទាញអាយឌីវាយបែកក្បាលហូរឈាមស្រាចខ្លួន ដោយពួកគេខឹងតាមទារប្រាក់មិនបាន ធ្វើឱ្យជនរងគ្រោះ កើតទុក្ខមិន សុខចិត្តដាក់ពាក្យបណ្តឹងឱ្យ សមត្ថកិច្ចជួយអន្តរាគមន៍តាមចាប់ក្រុមជនដៃដល់យកមកចាត់ការតាមច្បាប់។ ករណីអំពើហិង្សាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៥ និង៤៥នាទីល្ងាច ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចជាប់របង ស្តាតចាស់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

បុរសរងគ្រោះ មានឈ្មោះសួន បូណា អាយុ៣៦ឆ្នាំ ជាមន្ត្រីនគរបាលខេត្តត្បូងឃ្មុំ រស់នៅផ្ទះ៤៨៦ ផ្លូវរ៉ាដា ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកជនបង្ក មានគ្នា២នាក់ រួមមាន ទី១-ឈ្មោះរដ្ឋ និងទី២-ឈ្មោះសូ សុផល។ អ្នកទាំង២ ជាប្រជាការពារខណ្ឌដូនពេញ។

តាមប្រភពពីជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ លោកបានសុំច្បាប់ពីអង្គភាព ដើម្បីមកមើលគ្រួសារកំពុងមានជំងឺ នៅភ្នំពេញ ដោយបានធ្វើដំណើរដោយរថយន្តផ្ទាល់ខ្លួន បានពាក់កណ្តាលផ្លូវ ក៏មានលោកយាយលោកតា២នាក់ប្តីប្រពន្ធ បក់ដៃសុំឡានជិះ លោកក៏ឈប់ឡាន ឱ្យពួកគាត់រួមដំណើរជាមួយមកដល់ម្តុំរបងស្តាតចាស់ ទល់មុខធនាគារ ABA លោកយាយលោកតាសុំចុះពីលើរថយន្ត ហើយក៏បានអរគុណលោកជាម្ចាស់រថយន្ត ហើយលោកមិនបានយកលុយកាក់ពីពួកគាត់ទេ។

ប្រភពដដែលបន្តថា បន្ទាប់មកក៏មានមនុស្ស២នាក់ (ជនបង្កខាងលើ) ពាក់ឯកសណ្ឋានជាប្រជាការពារ មកឡើងអង្គុយលើរថយន្តរបស់លោក ទើបលោកឆ្ងល់ ក៏សួរថា មានការអ្វី? ស្រាប់តែពួកគេឆ្លើយថា មកទារលុយថ្លៃឈប់ឡាន ចំនួន៥ម៉ឺនរៀល ពេលនោះលោកបានឆ្លើយថា ខ្ញុំមិនមែនអ្នករត់តាក់ស៊ីទេ ហើយក៏គ្មានលុយបង់ដែរ។ ពេលនោះគាត់ក៏ឱ្យអ្នកទាំង២ចុះពីលើរថយន្ត ស្រាប់តែបុរសម្នាក់បានស្ទុះមកដកសោររថយន្ត និងវាយលោកមួយអាយឌី ធ្វើឱ្យបែកសៀតផ្កាខាងស្តាំ ហូរឈាមស្រោចខ្លួន រួចរត់គេចខ្លួនបាត់ នៅសល់តែបក្ខពួកម្នាក់ទៀត ដែលកំពុងអង្គុយលើម៉ូតូ ត្រូវបានលោកយកទូរស័ព្ទដៃថតរូបពួកគេ ដើម្បីទុកជាភ័ស្តុតាង។

ដោយសារតែកើតទុក្ខមិនសុខចិត្តនឹងទង្វើរបស់ជនបង្កទាំង២នាក់ខាងលើ ទើបលោកសួន បូណា ជាជនរងគ្រោះបានដាក់ពាក្យប្តឹងទៅ អាជ្ញាធរមានសមត្ថកិច្ចហើយ ដើម្បីរកយុត្តិធម៌ជូនលោក៕

RELATED ARTICLES