Tuesday, September 16, 2025
Homeតារាខ្មែរសុខ ពិសី សម្រកទម្ងន់ ត្រៀមចូលរោងការ ?

សុខ ពិសី សម្រកទម្ងន់ ត្រៀមចូលរោងការ ?

មួយរយៈចុងក្រោយនេះ គេឃើញតារាចម្រៀងសុខ ពិសី មានការតុបតែងខ្លួនប្លែកៗជាងពេលមុន ធ្វើឱ្យអ្នកគាំទ្រតារាចម្រៀងសាន់ដេ នាំគ្នាសរសើរថា ពិសី កាន់តែស្រស់ផូរផង់ និងពូកែលេងខ្លួនបែបយុវវ័យ ទើបធ្វើឱ្យគេកាន់តែចាប់អារម្មណ៍នាងថែមទៀត។

ទោះជាយ៉ាងណា អ្វីដែលគេចាប់អារម្មណ៍ខ្លាំងទៅលើតារាចម្រៀងសាច់សខ្ចីរបស់សាន់ដេ សុខ ពិសី នៅពេលនេះ គឺនាងហាក់សម្រកទម្ងន់កាន់តែខ្លាំងឡើងៗ រហូតធ្វើឱ្យគេសង្ស័យថា នាងអាចសម្រកគីឡូដើម្បីត្រៀមចូលរោងការទៀតផង។

ការលើកឡើងបែបនេះ ដោយសារពេលនេះ តារាចម្រៀងល្បីឈ្មោះ ឱក សុគន្ធកញ្ញា ត្រៀមដឹកដៃប្អូនថៅកែហង្សមាស លោកអ៊ឹង សុខលី ចូលរោងការនៅខែឧសភា ឆ្នាំ 2019 នេះហើយ ស្របពេលដែលមាស សុខសោភា អាចនឹងចូលរោងការតាមក្រោយសុគន្ធកញ្ញា ផងដែរ។

ទោះជាយ៉ាងណា នៅពេលដែលសាកសួររឿងត្រៀមចូលរោងការនោះ សុខ ពិសី បានច្រានចោល ដោយនាងសំអាងថា មមាញឹកក្នុងអាជីពសិល្បៈខ្លាំងពេក មិនទាន់អាចគិតគូរក្នុងពេលឆាប់ៗនេះបានឡើយ។

សុខ ពិសី ក៏អះអាងថា សម្រាប់ឆ្នាំ2019 នេះ នាងទទួលបានការច្រៀង Concert ធំៗ ច្រើនជាងឆ្នាំមុនៗ ហើយចុះទៅតាមបណ្តាខេត្តរៀងរាល់សប្តាហ៍ទៀតផង។

សុខ ពិសី បាត់បង់ដៃគូរចម្រៀងខេមរៈ សិរីមន្ត នៅឆ្នាំ2019 នេះ ទើបធ្វើឱ្យនាងងាកមកចាប់ដៃជាមួយឆាយ វីរៈយុទ្ធ, ខាន់ ជេមស៍ និងនាយចឺម ជាដើម។

តារាសាច់សខ្ចីដូចបណ្តូលចេករបស់សាន់ដេ សុខ ពិសី ធ្លាប់និយាយថា ចំពោះការចាប់ដៃគូច្រៀង គឺនាងមិនប្រកាន់នោះទេ ឱ្យតែផលិតកម្មតម្រូវ គឺច្រៀងបានទាំងអស់។

ការវាចាបែបនេះរបស់ពិសី ត្រូវបានតារាចម្រៀងប្រុសៗមួយចំនួនរបស់សាន់ដេ សរសើរពិសី ខណៈដែលតារាខ្លះទៀតបាននិយាយថា នៅសាន់ដេ ពិសី មានឥទ្ធិពលខ្លាំងជាងគេ ហើយនាងអាចច្រៀងជាមួយតារាប្រុសណាម្នាក់ ថៅកែផលិតកម្មតម្រូវតាមចិត្តជូនភ្លាម។

ការនិយាយបែបនេះ ដោយសារតែកន្លងមករឿងស្នេហារបស់សុខ ពិសី ល្បីល្បាញដូចអាជីពចម្រៀងដែរ ដោយគ្រប់គ្នាថា នាងជាសង្សាររបស់ថៅកែផលិតកម្មសាន់ដេ លោកឡាយ សុខចំរើន បើទោះជាពិសី ប្រកែកសឹងរួយមាត់ទៅហើយក្តី។

ប៉ុន្តែមជ្ឈដ្ឋានមហាជនយល់ថា រឿងស្នេហារបស់សុខ ពិសី ច្បាស់ជានឹងត្រូវលាតត្រដាងក្នុងពេលឆាប់ៗនេះជាមិនខានឡើយ ព្រោះថា ពេលនេះតារាចម្រៀងល្បីៗសុទ្ធតែមានដៃគូស្នេហាអស់ទៅហើយ ហេតុនេះពិសី បើព្យាយាមលាក់បាំងស្នេហ៍ទៀត ច្បាស់ជាពិបាកក្នុងការបណ្តើរគ្នាជាចំហដូចគូស្នេហ៍តារាល្បីៗមួយចំនួនទៀតជាមិនខានឡើយ។

ការមិនហ៊ានសារភាពស្នេហ៍របស់សុខ ពិសី នៅពេលនេះ ត្រូវបានគេសន្និដ្ឋានថា នាងខ្លាចធ្លាក់កូដក្នុងអាជីពចម្រៀង តែអ្នកខ្លះទៀតថា ពិសី មានជម្រើសស្នេហ៍ច្រើន ព្រោះទោះបីជារឿងស្នេហានាងជាមួយលោកថៅកែសាន់ដេ ល្បីល្បាញយ៉ាងណា តែកូនលោកឧកញ៉ាមហាសេដ្ឋីម្នាក់ នៅតែចាំចម្លើយស្នេហ៍ពីនាងជានិច្ច៕

RELATED ARTICLES