Thursday, November 13, 2025
Homeព័ត៌មានជាតិច្បាស់ការហើយ!!! យិន ម៉ាណា មានវ័យ១៧ឆ្នាំ បើកឡានបុកនិស្សិតស្រីឆ្នាំទី៤ស្លាប់

ច្បាស់ការហើយ!!! យិន ម៉ាណា មានវ័យ១៧ឆ្នាំ បើកឡានបុកនិស្សិតស្រីឆ្នាំទី៤ស្លាប់

បន្ទាប់ពីលោកយិន ង្គិច បានចូលខ្លួនដោះស្រាយនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ កាលពីរសៀលម្សិលមិញនេះ លោកបានបញ្ជាក់ប្រាប់សមត្ថកិច្ចយ៉ាងច្បាស់ថា កូនស្រីលោក ឈ្មោះយិន ម៉ាណា ដែលមានវ័យទើបតែ១៧ឆ្នាំ បានបើកឡានបុកនិស្សិតស្រីឆ្នាំទី៤ ស្លាប់ពិតប្រាកដមែន។

បើតាមមន្រ្តីនគរបាលជាន់ខ្ពស់ សុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់វប្រាប់យ៉ាងច្បាស់ៗថា លោកយិន ង្គិច ដែលជាឪពុករបស់ក្មេងស្រីបើកឡានបង្កហេតុ បានព្រមសារភាពថា អ្នកបើករថយន្តនោះជាកូនស្រីរបស់លោកពិតប្រាកដមែន ហើយលោកក៏បានយល់ព្រមផ្តិតមដៃនៅលើកិច្ចសន្យាផងដែរ។ ហើយលោកក៏បានសន្យាថា នឹងនាំខ្លួនកូនស្រីមកប្រគល់ជូនសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធីតាមផ្លូវច្បាប់។

មន្រ្តីដដែលរូបនោះ បានរៀបរាប់ថា មុនពេលកើហេតុ ជនបង្កឈ្មោះ យិន ម៉ាណា មានអាយុ១៧ឆ្នាំ រួមជាមួយមិត្តភក្តិមានវ័យគ្នាស្របាលគ្នា ចំនួន៤នាក់ (ប្រុស៣នាក់ ស្រីម្នាក់) បានបើករថយន្ត Range Rover បានចូលទៅហាងបុកល្ហុកមួយកន្លែងនៅក្បែរនោះ បន្ទាប់ពីហូបអីហើយ ជនបង្កបានឡើងបើករថយន្តវិញ អមដោយមិត្តភក្តិប្រុសៗ ជិះជាមួយ ចំនួន២នាក់ រួចបើកយ៉ាងលឿនចេញទៅ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយបានជ្រុលទៅបុកនិស្សិតស្រីរងគ្រោះស្លាប់យ៉ាងអាណោចអាធ័មពែពនេះតែម្តងទៅ។

មន្រ្តីនគរបាលជាន់ខ្ពស់រូបនេះ បានបន្តទៀតថា នៅចំពោះមុខសមត្ថកិច្ច លោក យិន ហ្គិច បានសន្យាថានឹងនាំខ្លួនកូនស្រីមកប្រគល់ជូនសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធី។

គួរបញ្ជាក់ថា កាលពី​រសៀល​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៩​ ​មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្ត​ទំនើប ម៉ាក Range​ Rover​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AF-7777 បើកបរយ៉ាងលឿន ជ្រុលទៅ​បុក​និស្សិតស្រីឆ្នាំទី​៤ម្នាក់ សិក្សានៅ​សាលា​ផា​រ៉ា​ហ្គ​ន​ ផ្ទប់នឹងជញ្ជាំង បណ្តាល​ឲ្យ​នាងស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​។ ហេតុការណ៌នេះកើតឡើង​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣១៧​ កែង​នឹង​ផ្លូវ​លេខ​៥២៨​ ក្នុង​សង្កាត់​បឹង​កក់​ទី​១​ ខណ្ឌទួលគោក​។​

នារី​រង​គ្រោះ​មានឈ្មោះ​ ឌុំ​ រី​ដា​ អាយុ​២២​ឆ្នាំ​ ស្រុក​កំណើត​ភូមិ​កំពង់​ដំរី​ ឃុំ​ព្រែក​តា​មា​ក់​ ស្រុក​ខ្សាច់កណ្ដាល​ ខេត្តកណ្ដាល​។ ចំណែកជនបង្ក ពេលបង្កហេតុ បានរួចគេចខ្លួនបាត់ស្រមោល។

លុះនៅកណ្តាលយប់ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៩ សមត្ថកិច្ចបានប្រទះ​ឃើញរថយន្តបង្កហេតុ ឈប់​នៅ​តាម​បណ្តោយ​ផ្លូវ​សឡា​ (៣៧១)​ សង្កាត់​ស្ទឹង​មាន​ជ័យ​៣​ ខណ្ឌមានជ័យ​ ហើយ​ក៏​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​បន្ត​ទៀត​ និង​តាម​ស្វែងរក​អ្នក​បើក​មក​ទទួលទោស​តាម​ច្បាប់​។

តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចបានរកឃើញឈ្មោះ យិ​ន​ ង្គិ​ច ដែលជាម្ចាស់រថយន្តបង្កហេតុ៕

RELATED ARTICLES