Tuesday, September 16, 2025
Homeតារាខ្មែរសុន ស្រីពេជ្រ រៀបការជាង១ឆ្នាំពេលនេះសម្រាលបានកូន១ហើយ

សុន ស្រីពេជ្រ រៀបការជាង១ឆ្នាំពេលនេះសម្រាលបានកូន១ហើយ

តារាចម្រៀងផលិតកម្មថោន សុន ស្រីពេជ្រ ត្រូវបានគេទម្លាយថា នាងទើបសម្រាលបានកូនម្នាក់ កាលពីពេលថ្មីៗនេះ ដែលធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ ព្រោះថា ស្រីពេជ្រ មិនដែលរៀបការផង ហេតុអីពេលនេះកើតកូនបាន១ទៅហើយ?

យ៉ាងណា មានការបង្ហើបពីតារាសិល្បៈរួមអាជីពជាមួយសុន ស្រីពេជ្រ បានឲ្យដឹងថា ស្រីពេជ្រ មានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ ឈ្មោះតិច សុខដា ជាអាជីវករនៅផ្សារឧត្តុង្គ ជាច្រើនឆ្នាំមកហើយ ដោយថែមទាំងបានរួមរស់ក្រោមដំបូលតែមួយជាមួយគ្នាទៀតផង។ ចំណែកការមានកូនមុនរៀបការរបស់សុន ស្រីពេជ្រ នៅពេលនេះ ត្រូវបានក្រុមគ្រួសារទាំងសងខាងអបអរសាទ រដោយគ្រោងធ្វើពិធីបង្កក់កូនតារាចម្រៀងរូបនេះ នាពេលខាងមុខទៀតផង។

ចំពោះរឿងដ៏ភ្ញាក់ផ្អើលដែលគេថាមានកូន ទាំងមិនទាន់រៀបការ សុន ស្រីពេជ្រ ចេញមុខបញ្ជាក់ច្បាស់ៗថា “សុំទោសផង បងសារព័ត៌មាន ខ្ញុំរៀបការជាងមួយឆ្នាំហើយ គ្រាន់តែមិនបានអញ្ជើញខាងបងៗសារព័ត៌មានចូលរួម ព្រោះធ្វើតែបន្តិចបន្តួច ដោយសារប្អូនក៏ឈឺ ប៉ាក៏ឈឺ ទើបមិនបានរៀបចំធំដុំ”។

អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស សុន ស្រីពេជ្រ កូនស្រីតារាកំប្លែងជើងចាស់ លោកតាម៉ារី សុន ហៅសង់ស៊ីស ធ្លាប់បានភ្ជាប់ពាក្យជាមួយលោកទៀវ វិសាល មន្រ្ដីបម្រើការនៅក្រសួងសង្គមកិច្ច តែបានចែកផ្លូវគ្នាកាលពីឆ្នាំមុន។

ស្រីពេជ្រ ដែលធ្លាប់លេចមុខគួរសមកាលនៅហង្សមាស នោះ ពេលនេះហាក់ស្ងប់ស្ងាត់ក្នុងអាជីពចម្រៀង តែបែរជាមកល្បីរឿងកើតកូនមុនរៀបការទៅវិញ៕

RELATED ARTICLES