Friday, November 14, 2025
Homeព័ត៌មានជាតិមិនគួរនាងតូចជួបរឿងនេះសោះ ឪពុកម្តាយដឹងដំណឹងភ្លាម ឈឺចាប់ណាស់

មិនគួរនាងតូចជួបរឿងនេះសោះ ឪពុកម្តាយដឹងដំណឹងភ្លាម ឈឺចាប់ណាស់

ខេត្តកំពង់ស្ពឺ ៖ ក្មេងស្រីតូចម្នាក់ ឆ្លៀតពេលឪពុកម្តាយរវល់ភ្លេចខ្លួន ក៏ដើរឆ្លងផ្លូវតែម្នាក់ឯង ក៏ត្រូវរថយន្ត១គ្រឿង ជ្រុលមកបុក បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៣និង៤៦នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ នៅលើផ្លូវក្រាលកៅស៊ូចំណុច ភូមិក្បាលទឹកក្រោម ឃុំជាំសង្កែ ស្រុកភ្នំស្រួច។

ក្មេងស្រីរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ មានឈ្មោះផេង កញ្ញា អាយុ៥ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយ និងមានលំនៅក្នុងភូមិឃុំ កើតហេតុខាងលើ។ ចំណែករថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-2951 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្មេងស្រីរងគ្រោះ បានដើរឆ្លងផ្លូវ ក្នុងទិសដៅពីជើងទៅត្បូង លុះឆ្លងមិនទាន់ផុតផង ក៏ស្រាប់តែត្រូវរថយន្តហ៊ីយ៉ាន់ដាយ១គ្រឿង បើកបរក្នុងទិសដៅពីលិចទៅកើត ជ្រុលទៅបុកក្មេងស្រីរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឱ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះអ្នកបើកបររថយន្តពេលបុក រួចចុះរត់គេចខ្លួនបាត់។ ចំណែកឯវត្ថុតាងបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES