Friday, November 14, 2025
Homeព័ត៌មានជាតិកូនស្រីពៅសុីដាច់លុយ១៧មុឺនដុល្លារ ម្តាយជរាឈឺ គ្មានលុយ១រៀល ព្យាបាល

កូនស្រីពៅសុីដាច់លុយ១៧មុឺនដុល្លារ ម្តាយជរាឈឺ គ្មានលុយ១រៀល ព្យាបាល

ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានអះអាងថា គាត់ទើបនឹងលក់ផ្ទះបានទឹកប្រាក់២៧ម៉ឺនដុល្លារ ក៏យកមកចែកកូនចៅអស់១០ម៉ឺនដុល្លារ សល់១៧ម៉ឺដុល្លារ ទុកចាយវាយពេលចាស់ជរា ស្រាប់តែកូនស្រីពៅរបស់គាត់ បានលួងលោមយកលុយទៅផ្ញើធនាគារឱ្យ តែបែរជាស៊ីដាច់លុយរបស់គាត់ ចំណែកគាត់ជាម្តាយធ្លាក់ខ្លួនឈឺ អត់មានលុយ១រៀល មើលខ្លួន ទើបធ្វើឱ្យគាត់កើតទុក្ខមិនសុខចិត្ត ពឹងពរអ្នកសារព័ត៌មានឱ្យជួយផ្សព្វផ្សាយ ដើម្បីរកយុត្តិធម៌ជូនគាត់។

ស្ត្រីចំណាស់ដែលត្រូវកូនស្រីពៅ ស៊ីដាច់លុយ មានឈ្មោះពៅ យ៉ន អាយុ៧៧ឆ្នាំ ស្នាក់នៅជាមួយកូនស្រីច្បង នៅអគារបុរីកីឡា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

តាមសម្តីលោកយាយ ពៅ យ៉ន បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា កាលពីជាង២ឆ្នាំមុន គាត់ត្រូវបានកូនស្រីពៅល្បួងលក់ផ្ទះនៅសង្កាត់ទូលស្វាយព្រៃ បានលុយចំនួន២៧ម៉ឺនដុល្លារ ហើយរូបគាត់ក៏បានចែកឱ្យកូនស្រីច្បង ចំនួន៣ម៉ឺនដុល្លារ និងទិញគ្រឿងអលង្ការឱ្យកូនចៅអស់ប្រហែល១ម៉ឺនដុល្លារ ព្រមទាំងធ្វើបុណ្យទានជាង១ឆ្នាំ អស់លុយមួយចំនួនទៀត ហើយបានឱ្យកូនស្រីពៅ ចំនួន១៧ម៉ឺនដុល្លារ ដើម្បីរក្សាទុកសម្រាប់ពេលចាស់ជរា ដោយកូនស្រីពៅ ក៏បានសន្យាថានឹងយកលុយរបស់គាត់ទៅផ្ញើទុកនៅធនាគារ។ តែធាតុពិត កូនស្រីពៅនោះមិនបានយកលុយទៅរក្សាទុកនៅធនាគារ នោះទេ តែបែរជាយកលុយនោះទៅទិញផ្ទះ ទិញឡាន និងទិញម៉ូតូ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ទុកឱ្យគាត់ជាម្តាយរស់នៅផ្ទះតែម្នាក់ឯង ទាំងលំបាកវេទនា ក៏រត់ទៅរកកូនស្រីច្បងឱ្យជួយដោះស្រាយ និងសុំលុយខ្លះៗមកមើលជំងឺគាត់ តែបែរជាកូនស្រីពៅ​បោះសម្តីមិនសមរមដាក់គាត់ទៅវិញ ទើបធ្វើឱ្យគាត់និងកូនស្រីច្បង សម្រេចចិត្តនាំគ្នាទៅរកដាក់ពាក្យបណ្តឹង តែដោយ សារគ្មានលុយ ទើបនៅយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ពួកគាត់បានពឹងពាក់ក្រុមអ្នកសារព័ត៌មានឱ្យជួយផ្សាយ ដើម្បីបានដឹងលឺដល់អាជ្ញាធរ ជំនាញជួយរកយុត្តិធម៌ដល់រូបគាត់ផង។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីកូនស្រីពៅរបស់លោកយាយ ពៅ យ៉ន បាននៅឡើយទេ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគី ពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES