Friday, November 14, 2025
Homeព័ត៌មានជាតិសម្ងំយូរហើយ ដល់ម៉ោងសមត្ថកិច្ចចាត់ការ បញ្ជូនទៅវិញ

សម្ងំយូរហើយ ដល់ម៉ោងសមត្ថកិច្ចចាត់ការ បញ្ជូនទៅវិញ

ភ្នំពេញ ៖ បុរសជាជនបរទេសចំនួន៤នាក់ ដែលបានចូលមកស្នាក់នៅក្នុងព្រះរាជណាចក្រកម្ពុជា ដោយខុសច្បាប់ (គ្មានលិខិតឆ្លងដែន) ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចុះឃាត់ខ្លួន កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ នៅចំណុចទីតាំងផ្ទះសំណាក់យីហោ ចាស្មីន (R-S Guest House) ស្ថិតនៅផ្ទះលេខ២៧ ផ្លូវលេខ៨១ ក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។

ប្រតិបត្តិការឃាត់ខ្លួនជនបរទេសស្នាក់នៅដោយមិនស្របច្បាប់ខាងលើនេះ ធ្វើឡើងដោយកម្លាំងសមត្ថកិច្ចជំនាញនាយកដ្ឋាន ន៧ ដឹកនាំដោយលោកហាស់ សុត្ថា អនុប្រធាននាយកដ្ឋាន ទទួលប្រតិបត្តិការនិងអន្តរាគមន៍ សហការជាមួយស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយលោកវរសេនីឯក សរ សំណាង ស្នងការរង ព្រមទាំងមានការចូលរួមពីលោកព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។

តាមការស៊ើបអង្កេតរបស់កម្លាំងជំនាញ បានបញ្ជាក់ឱ្យដឹងថា ទីតាំងខាងលើ មានជនបរទេសមួយចំនួន កំពុងលួចស្នាក់នៅដោយមិនស្របច្បាប់ ពោលគឺគ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារស្នាក់នៅមិនត្រឹមត្រូវ។

ជាលទ្ធផល បន្ទាប់ពីសមត្ថកិច្ចចុះប្រតិបត្តិការក្នុងទីតាំងផ្ទះសំណាក់ខាងលើ ក៏រកឃើញ និងនាំខ្លួនជនបរទេសចំនួន៤នាក់ កំពុងលួចលាក់ស្នាក់នៅដោយខុសច្បាប់គ្មានលិខិតឆ្លងដែន។

បន្ទាប់ពីឃាត់ខ្លួនបាន ក្រុមជនបរទេសទាំង៤នាក់ខាងលើ ត្រូវបានបញ្ជូនខ្លួនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES