Tuesday, September 16, 2025
Homeតារាខ្មែរស្រីស្អាតអ៊ីង អ៊ីង ផ្តាច់ស្នេហ៍ម៉ា ច័ន្ទបញ្ញា ព្រោះជនទី៣ ជ្រែកស្នេហ៍?

ស្រីស្អាតអ៊ីង អ៊ីង ផ្តាច់ស្នេហ៍ម៉ា ច័ន្ទបញ្ញា ព្រោះជនទី៣ ជ្រែកស្នេហ៍?

គូស្នេហ៍យុវវ័យស្រីស្អាតអ៊ីង អ៊ីង និងប្រុសសង្ហា ម៉ា ច័ន្ទបញ្ញា បានដើរដល់ផ្លូវបញ្ចប់ សឹងមិនគួរឱ្យជឿឡើយ ខណៈដែលតារាចម្រៀងច័ន្ទបញ្ញា ធ្លាប់អះអាងប្រាប់អ្នកកាសែតថា លោកនឹងអាចរៀបការជាមួយកំពូលស្នេហ៍ នៅឆ្នាំ២០១៩នេះ។ ប៉ុន្តែពេលនេះរឿងស្នេហាត្រូវក្រឡាប់ចាក់ ធ្វើឱ្យគូស្នេហ៍ដែលស្អិតល្មួតជាមួយគ្នាគ្រប់ពេល អ៊ីង អ៊ីង និងលោកច័ន្ទបញ្ញា បានក្លាយទៅជាមើលមុខគ្នាលែងចំទៅវិញ។

ស្រីស្អាតអ៊ីងអ៊ីង និងលោកម៉ា ច័ន្ទបញ្ញា នៅតែព្យាយាមមិនបកស្រាយចំពោះមូលហេតុដែលពួកគេសម្រេចចិត្តចែកផ្លូវគ្នាដើរនេះឡើយ គឺម្នាក់ៗសម្ងំរក្សាភាពស្ងប់ស្ងាត់រៀងៗខ្លួន។

ប៉ុន្តែតាមព័ត៌មានបានឱ្យដឹងថា អ៊ីងអ៊ីង ដែលមានសម្រស់ផូរផង់គួរឱ្យបេតីនេះ ក្រោយថតចប់រឿង “សិសិររដូវក្នុងបេះដូង” និងរឿង “កិច្ចសន្យាស្នេហ៍”មក តារាសាច់ខ្ចីរូបនេះមានមន្ត្រីធំៗកាន់តែចោមស្នេហាច្រើន បើទោះជាគ្រប់គ្នាដឹងថា នាងជាសង្សារលោកម៉ា ច័ន្ទបញ្ញា ក៏ដោយ។

ដោយសារមានជនទី៣ ព្យាយាមចូលជ្រៀតជ្រែតស្នេហ៍នេះហើយ ទើបធ្វើឱ្យលោកច័ន្ទបញ្ញា ប្រចណ្ឌ ហើយការថតភាពយន្តខ្លះ លោកមិនចង់ឱ្យអ៊ីងអ៊ីង ថត ទើបធ្វើឱ្យពួកគេឈានទៅរកភាពរកាំរកូសស្នេហ៍ រហូតចែកផ្លូវគ្នាដើររៀងៗខ្លួនតែម្តង បើទោះជាមានមិត្តភក្តិរបស់ពួកគេទាំងសងខាងព្យាយាមឱ្យមានការសម្របសម្រួលយ៉ាងណាក៏ដោយ។

អ៊ីង អ៊ីង ហៅស្រីលាភ ធ្លាប់ចាប់ដៃអតីតគូស្នេហ៍ ម៉ា ច័ន្ទបញ្ញា ថត MV បទ “ពីរនាក់បានហើយ” របស់តារាចម្រៀងអេដា និងរឿង “កិច្ចសន្យាស្នេហ៍” របស់ផលិតកម្ម Rock ប៉ុន្តែពេលនេះស្នាមស្នេហ៍ជិត៥ឆ្នាំ នៅសល់តែស្រមោលប៉ុណ្ណោះ ខណៈដែលអ៊ីង អ៊ីង មានមន្ត្រីធំៗជាច្រើនរង់ចាំចម្លើយស្នេហ៍ពីស្រីស្អាតតូចតន់ ត្រេមុខដូចតារាថៃ រូបនេះ៕

RELATED ARTICLES