Friday, November 14, 2025
Homeព័ត៌មានជាតិតថ្លៃស្រីវត្តភ្នំរួមរ័ក អស់ម៉ូតូ១គ្រឿង

តថ្លៃស្រីវត្តភ្នំរួមរ័ក អស់ម៉ូតូ១គ្រឿង

ភ្នំពេញ ៖ បុរស២នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក នឹកចង់រកស្រីទៅរួមភេទ ក៏បបួលគ្នាជិះម៉ូតូ១គ្រឿង ដឹកគ្នាទៅរកនារីបម្រើសេវាផ្លូវភេទនៅម្តុំវត្តភ្នំ លុះពេលទៅដល់ ដោយសារតែអារម្មណ៍ឆេះឆួលផង ស្រវឹងផង ទើបភ្លេចដកសោចេញពីម៉ូតូ រវល់ចរចាតម្លៃជាមួយស្រីៗ ក៏ស្រាប់តែមានជនសង្ស័យម្នាក់ឡើងលើម៉ូតូបើកសោបញ្ឆោះជិះគេចខ្លួនបាត់ស្រមោល ធ្វើឱ្យបុរសទាំង២នាក់ស្រឡាំងកាំង សម្លឹងមុខគ្នាម៉ង់ៗ លុះងាករកស្រីៗទាំងនោះ ស្រាប់តែគេចខ្លួនបាត់ស្រមោលអស់ទៀត។

ហេតុការណ៍បុរសស្រវឹងជិះម៉ូតូទៅតថ្លៃស្រីទៅដេក បែរជាត្រូវចោរលួចម៉ូតូបាត់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ នៅចំណុចជិតរង្វង់មូលវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

តាមប្រភពពីជនរងគ្រោះ បានរៀបរាប់ប្រាប់ដោយសុំមិនបញ្ចោញឈ្មោះថា នៅមុនពេលកើតហេតុ ពួកគាត់ពីរនាក់មិត្តភក្តិ ទើបនឹងចេញពីផឹកស៊ីស្រវឹង ក៏បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1K-5879 មករកនារីបម្រើផ្លូវភេទនៅម្តុំវត្តភ្នំ បំណងនាំយកទៅរួមរ័កមេត្រី។ លុះពេលមកដល់ចំណុចកើតហេតុខាងលើ ក៏មាននារីម្នាក់រាងស្គម បានហៅគាត់ឈប់ ហើយភ្លាមនោះ មិត្តភក្តិរបស់គាត់ដែលជាអ្នកបើកម៉ូតូ បានឈប់ម៉ូតូ ទើបគាត់បានចុះពីលើម៉ូតូចូលទៅឈរនិយាយជាមួយនារីរូបនោះ។ បន្ទាប់មក មិត្តភក្តិរបស់គាត់ក៏ដើរចេញពីម៉ូតូដោយភ្លេចដកសោ ទៅឈរនិយាយចរចាតម្លៃជាមួយគ្នា ស្រាប់តែរវល់តែត្រូវខាងស្រីនិយាយ អត់បានមើលក្រោយ ក៏លេចមុខជនសង្ស័យម្នាក់ បញ្ឆោះម៉ូតូគាត់ជិះចេញទៅយ៉ាងលឿនបាត់ស្រមោល ធ្វើឱ្យគាត់ទាំង២នាក់ ចង់រត់ដេញតាមក៏តាមមិនទាន់ ព្រោះម៉ូតូចេញទៅលឿនណាស់។ ចំណែកពួកគាត់ស្រវឹងទន់ជើងអស់ទៅហើយ ស្រាប់តែពេលបែរមើលក្រោយ ក៏បាត់នារីដែលឈរនិយាយជាមួយគាត់នោះទៀត ទើបគាត់សង្ស័យថា ស្រីម្នាក់នោះគឺជាធ្នាក់របស់ជនសង្ស័យតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះទាំងពីរបានដើរទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ដោយខ្លួនឯង ដោយមិនលំបាកដល់សមត្ថកិច្ច ចុះមកសួរនាំឡើយ។

រឿងរ៉ាវប្រុសស្រវឹងទៅរកនារីបម្រើសេវាផ្លូវភេទនៅម្តុំវត្តភ្នំ ជួបរឿងស៊យត្រូវអស់លុយ អស់ទ្រព្យ អស់ម៉ូតូបែបនេះ តែងកើតមានជាហូរហែរាប់មិនអស់ឡើយ ដោយខ្លះត្រូវក្រុមនារីៗចោមរោមបន្លំលូកហោប៉ៅ យកកាបូប យកលុយអស់ពីខ្លួន ខ្លះអស់ទូរស័ព្ទ ខ្លះអស់ម៉ូតូ ខ្លះអស់ ទាំងទ្រព្យរបស់ ហើយត្រូវឈឺខ្លួនទៀត ដោយសារត្រូវក្រុមជនសង្ស័យវ៉ៃប្លន់។

យ៉ាងណា សមត្ថកិច្ចក៏ដូចជាអាជ្ញាធរមូលដ្ឋាន ហាក់មិនមានវិធានការក្តៅជាមួយនឹងករណីទាំងនេះឡើយ នៅតែបណ្តែតបណ្តោយឱ្យក្រុមនារីរកស៊ីផ្លូវភេទ រួមនឹងបក្ខពួកឆ្លៀតឱកាសលួចឆក់ប្លន់ជាបន្តបន្ទាប់៕

RELATED ARTICLES