Friday, November 14, 2025
Homeព័ត៌មានជាតិរៀបការបាន៣ខែ ប្តីស្លាប់ចោល ប្រពន្ធយំស្រែកបោកខ្លួន

រៀបការបាន៣ខែ ប្តីស្លាប់ចោល ប្រពន្ធយំស្រែកបោកខ្លួន

ភ្នំពេញ ៖ បុរសម្នាក់ទើបនឹងរៀបការបាន៣ខែ ត្រូវឆ្លងចរន្តឆក់ស្លាប់យ៉ាងអាណោចអាធ័មភ្លាមៗ ចោលប្រពន្ធជាទីស្រលាញ់ដែលទើបនឹងរៀបការថ្មោងថ្មី បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ។

បុរសរងគ្រោះមានឈ្មោះសំ ចំរើន អាយុ២៥ឆ្នាំ (មុខរបរបើកគ្រឿងចក្រអាប៊ុល) រស់នៅភូមិពោរលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើកអាប៊ុលឈូសឆាយដីឡូតិ៍១កន្លែង ពេលនោះជនរងគ្រោះក៏បានប្រទះឃើញបង្គោលភ្លើងក្នុងដីឡូតិ៍នោះទ្រេត ក៏ចុះលើកតម្រង់ឡើងវិញ ស្រាប់តែអកុសល ពេលចាប់កាន់ច្រានបង្គោលភ្លើងឡើងនោះ ស្រាប់តែប៉ះចំខ្សែភ្លើងស្រាត បណ្តាលឱ្យឆក់តែម្តង ឃើញដូច្នេះ ក្រុមគ្រួសារបងប្អូនបានប្រញាប់ប្រញាល់ជួយដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី តែបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ដោយឡែក ក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះទើបនឹងរៀបការប្រពន្ធបាន៣ខែប៉ុណ្ណោះ និងកំពុងស្រលាញ់ល្អូកល្អិននឹងគ្នា បែរជាមកជួបគ្រោះអកុសល ព្រាត់និរាសគ្នាបែបនេះទៅវិញ ធ្វើឱ្យស្ត្រីជាប្រពន្ធតក់ស្លុតរន្ធត់ចិត្តយ៉ាងខ្លាំង យំស្រែកបោកខ្លួនស្តាយប្តីសម្លាញ់ មិនគួរណាជួបគ្នាជាប្តីប្រពន្ធបានរយៈពេលខ្លីយ៉ាងនេះសោះ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ពិប្រាកដមែន។ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES