Friday, November 14, 2025
Homeព័ត៌មានជាតិ"អាវី" រួមភេទម្តង ២០ទៅ៣០ដុល្លារ កាត់៣ទៅ១០ភាគរយ

“អាវី” រួមភេទម្តង ២០ទៅ៣០ដុល្លារ កាត់៣ទៅ១០ភាគរយ

ខេត្តសៀមរាប ៖ ហាងម៉ាស្សាមួយកន្លែង ដែលបានលួចលាក់បង្កប់សេវាផ្លូវភេទ រហូតដល់ចង់ដុះស្លែទៅហើយ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចុះបង្ក្រាប ដោយឃាត់ខ្លួនស្ត្រីជាម៉ែយ៉ែមម្នាក់ នាំយកទៅចាត់ការតាមច្បាប់។

ប្រតិបត្តិការបំបែកសម្បុកហាងម៉ាស្សាបង្កប់សេវាស្រួលខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ នៅចំណុចហាងម៉ាស្សាយីហោ អាវី មានទីតាំងស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឱ្យដឹងថា នៅវេលាម៉ោង៩និង៤០នាទីយប់ កម្លាំងជំនាញបានស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួន បានថៅកែហាងម៉ាស្សឈ្មោះម៉ាន់ ខទីចាស់ ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅក្នុងហាង ដោយឃាត់ខ្លួនតាមបញ្ជាលោក កើត វណ្ណារេត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ព្រមទាំងប្រមូលស្ត្រីរកស៊ីផ្លូវភេទ ចំនួន៥នាក់ និងឆែករកឃើញស្រោមអនាម័យប្រើប្រាស់រួច ចំនួន៨ស្រោម មិនទាន់ប្រើ ចំនួន៧ សំបកស្រោមមួយចំនួន និងសៀវភៅកត់ត្រា ១ក្បាល។

លោកនាយការិយាល័យរូបនេះ បានបញ្ចាក់ថា នៅក្នុងហាងមាស្សា អាវី បានបើករកស៊ីផ្លូវភេទ ជ្រកក្រោមផ្លាកមាស្សាកោសជប់ ការរួមភេទម្តង តម្លៃ២០ដុល្លារ ទៅ៣០ដុល្លារ និងត្រូវបានថៅកែដកយកភាគរយ ពី៣ភាគរយ ទៅ១០ភាគរយ ក្នុងពេលដែលនារីៗក្នុងហាង បានរួមភេទជាមួយភ្ញៀវម្តងៗ។

ក្រោយបញ្ចប់ប្រតិបត្តិការខាងលើ កម្លាំងជំនាញបានរៀបចំបញ្ជូន ស្ត្រីរកស៊ីផ្លូវទាំង៥នាក់ ទៅមន្ទីរសង្គមកិច្ចខេត្ត ដើម្បីធ្វើការអប់រំ កែប្រែ និងផ្តល់ជំនាញផ្សេងៗ ដែលពួកគាត់អាចទទួលយកបានផងដែរ។ ដោយឡែក ស្ត្រីជាម៉ែយ៉ែម ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES