Friday, November 14, 2025
Homeព័ត៌មានជាតិអ្នកគ្រូក្រមុំដើរលេងភ្លេចផ្ទះ ម្តាយស្តីបន្ទោស ចិត្តខ្លាំងចងកសម្លាប់ខ្លួន

អ្នកគ្រូក្រមុំដើរលេងភ្លេចផ្ទះ ម្តាយស្តីបន្ទោស ចិត្តខ្លាំងចងកសម្លាប់ខ្លួន

ខេត្តបាត់ដំបង ៖ អ្នកគ្រូ​ក្រមុំ​វ័យក្មេងម្នាក់ គ្រាន់តែម្តាយស្តីបន្ទោសតិចតួចរឿងដើរលេង ស្រាប់តែបែកគំនិតគិតខ្លីសម្រេចចិត្តចងកសម្លាប់ខ្លួននៅក្នុងផ្ទះរបស់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ នៅចំណុចក្រុមទី១០ ភូមិស្ថាពរ២ ឃុំអំពិលប្រាំដើម ស្រុកបវេល។

អ្នកគ្រូក្រមុំចិត្តខ្លាំងគំនិតខ្លី ដែលចងកសម្លាប់ខ្លួន ព្រោះតែតូចចិត្តនឹងរឿងម្តាយស្តីបន្ទោសតិចតួចនេះ មានឈ្មោះមុំ មិថុនា អាយុ២០ឆ្នាំ ជា​គ្រូបង្រៀន​ជាប់កិច្ចសន្យា​នៅ​ក្នុង​មូលដ្ឋាន មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ យុវតីរងគ្រោះត្រូវបានម្តាយស្តីបន្ទោសតិចតួច នាង​ដើរ​ផឹកស៊ី​សប្បាយ​ជាមួយ​មិត្តភក្ដិ​ភ្លេច​ផ្ទះ​សម្បែង ភ្លេច​ការងារ ស្រាប់តែមួម៉ៅក្តៅចិត្ត ឡើងទៅសម្ងំដេកនៅលើផ្ទះតែម្នាក់ឯង។ រហូតដល់វេលាម៉ោងកើតហេតុខាងលើ ខណៈដែលម្តាយឡើងទៅលើផ្ទះ ក៏ប្រទះឃើញកូនស្រីបានចងកស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

ដោយឡែក ក្រោយទទួលបានសេចក្តីរាយការណ៌  កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​គ្រូពេទ្យ​មូលដ្ឋាន បាន​ចុះ​ពិនិត្យ​សាក​សព​អ្នក​គ្រូក្រមុំ ហើយបាន​អះអាង​ថា អ្នកគ្រូក្រមុំរូបនេះពិតជា​បាន​ធ្វើ​អត្ដឃាត​ខ្លួនឯង​ដោយ​ចងក​មែន។

សាកសពយុវតីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES