Friday, November 14, 2025
Homeព័ត៌មានជាតិខ្លាំងណាស់!!! បបួលវ៉ៃ១ស្មើ គេមិនតបត គប់១កែវរយះក្បាលថែមទៀត

ខ្លាំងណាស់!!! បបួលវ៉ៃ១ស្មើ គេមិនតបត គប់១កែវរយះក្បាលថែមទៀត

ខេត្តកណ្តាល ៖ បុរសម្នាក់កំពុងអង្គុយផឹកស៊ីជុំមិត្តភក្តិ ក៏ស្រាប់តែត្រូវបុរសម្នាក់ទៀតអង្គុយតុក្បែរគ្នា ដែលផឹកស្រវឹងជោកជាំទៅហើយ បង្កជម្លោះបបួលវ៉ៃ១ស្មើ តែជនរងគ្រោះមិនតបត ស្រាប់តែជនបង្កកាន់តែផ្ទុះកំហឹង ក៏ស្ទុះទៅវាយជនរងគ្រោះ១ដៃ រួចទាញកែវស្រាគប់ទៅលើជនរងគ្រោះ បណ្តាលឱ្យរយះដៃនិងផ្ទៃមុខយ៉ាងធ្ងន់ធ្ងរ ទីបំផុតអ្នកចាញ់ដេកពេទ្យ អ្នកឈ្នះដេកគុក ហេតុការន៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ នៅចំណុច ហាងផឹកស៊ី ១កន្លែង យីហោ មីនីបា មានទីតាំងស្ថិតក្នុងភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

បុរសរងគ្រោះ មានឈ្មោះរិន រដ្ឋា អាយុ២៣ឆ្នាំ មុខរបរអ្នកបើកបររថយន្ត មានលំនៅក្នុងភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង (រងរបួសរយះផ្ទៃមុខ និងប្រអប់ដៃខាងឆ្វេង)។ ចំណែកជនដៃដល់ មានគ្នា៣នាក់ ទី១-ឈ្មោះហុង នូ អាយុ២០ឆ្នាំ មុខរបរយោធា មានលំនៅក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ (ឃាត់ខ្លួន)។ ចំណែកបក្ខពួក២នាក់ទៀត មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះនិងប្រពន្ធ ព្រមទាំងមិត្តភក្តិ៣នាក់ទៀត បានចូលទៅ ផឹកស៊ីនៅហាងខាងលើ ដោយអង្គុយជិតតុជនដៃដល់ ដែលមានគ្នាជាង១០នាក់។ លុះដល់វេលាកើតហេតុខាងលើ ភាគីខាងជនរងគ្រោះ បានដើរទៅជល់កែវជាមួយភាគីខាងជនដៃដល់ តែពេលនោះជនដៃដល់ឈ្មោះហុង នូ បាននិយាយថា “ជល់ជាមួយពួកវាធ្វើអី”  រួចបានមើលមុខជនរងគ្រោះ ហើយបបួលជនរងគ្រោះវាយគ្នាមួយស្មើ តែជនរងគ្រោះមិនបានតបតអ្វីជាមួយទេ ស្រាប់តែធ្វើឱ្យជនដៃដល់ដែលទំនងជាផឹកប៉ះស្រាកាច ផ្ទុះកំហឹងកាន់តែខ្លាំង ក៏ដើរទៅវាយជនរងគ្រោះ១ដៃចំមុខ ហើយក៏មានប្រវាយប្រតប់គ្នាទៅវិញទៅមក ភ្លាមនោះបក្សពួកជនបង្កបានយកកែវគប់សំដៅជនរងគ្រោះ បណ្តាលឱ្យត្រូវចំដៃ និងផ្ទៃមុខជនរងគ្រោះរយះហូរឈាមរងរបួសយ៉ាងធ្ងន់ និងត្រូវបានបញ្ជូនទៅព្យាបាលទៅមន្ទីរពេទ្យបង្អែកជ័យជំនះ។

ចំណែកឯជនល្មើសត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ ឈ្មោះហុង នូ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី។ រីឯបក្ខពួក២នាក់ទៀត សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់ខ្លួននាំយកមកផ្តន្ទាទោសតាមច្បាប់ផងដែរ៕

RELATED ARTICLES