Friday, November 14, 2025
Homeព័ត៌មានជាតិម្នាក់អាយុ១២ឆ្នាំ ម្នាក់ទៀតអាយុ៨ឆ្នាំ លង់ទឹកស្លាប់ក្នុងពេលតែមួយ

ម្នាក់អាយុ១២ឆ្នាំ ម្នាក់ទៀតអាយុ៨ឆ្នាំ លង់ទឹកស្លាប់ក្នុងពេលតែមួយ

ខេត្តកំពង់ធំ ៖ ដោយសារតែការធ្វេសប្រហែសរបស់អាណាព្យាបាល បណ្តាលឱ្យក្មេងប្រុស២នាក់ បងប្អូនលង់ទឹកស្លាប់ នៅក្នុងស្រះទាំង២ បន្ទាប់ពីពួកគេបាននាំគ្នាចុះលេងដោយ មិនមានចាស់ទុំហាមឃាត់។ ហេតុការណ៍នេះបង្កឱ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ នៅចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះដែលជាបងប្អូនបង្កើត ដែលលង់ទឹកស្លាប់នេះ ក្មេងប្រុសជារងគ្រោះឈ្មោះព្រីង ចិត្រា អាយុ១២ឆ្នាំ និងក្មេងប្រុសជាប្អូនមានឈ្មោះព្រីង បូណា អាយុ៨ឆ្នាំ ពួកគេទាំង២នាក់ រស់នៅក្នុងបន្ទុកឪពុកម្តាយ នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

ប្រភពដដែលបានឱ្យដឹងទៀតថា ក្មេងប្រុសរងគ្រោះទាំង២ បាននាំគ្នាទៅចុះលេងទឹកស្រះ មិនដឹងតាំងពីពេលណាទេ ទើបមានគេប្រទះឃើញ និងបង្កការភ្ញាក់ផ្អើលឡើងពេញភូមិ នៅវេលាខាងលើ នាំគ្នាទៅស្រង់ចេញពីទឹក និងហៅអាជ្ញាធរមានសមត្ថកិច្ចមកពិនិត្យដល់កន្លែងកើតហេតុ។

បន្ទាប់ពីទទួលព័ត៌មានតាមទូរស័ព្ទថា មានករណីក្មេងលង់ទឹកស្លាប់ សមត្ថកិច្ចមូលដ្ឋានក៏បានមកដល់ភ្លាមៗ និងពិនិត្យឃើញថា ពិតជាលង់ទឹកស្លាប់មែន ពុំមានពាក់ព័ន្ធនឹងអំពើអ្វីផ្សេងនោះទេ រួចហើយក៏ប្រគល់សពក្មេងទាំង២ ទៅឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ទាំងក្តីសោកសៅពីសាច់ញាតុិ៕

RELATED ARTICLES