Tuesday, September 16, 2025
Homeតារាខ្មែរបេប៊ី តាំងពីចូលថោន មក នៅទ្រឹង

បេប៊ី តាំងពីចូលថោន មក នៅទ្រឹង

ស្រីស្អាតជុំ រចនាពេជ្រ ហៅបេប៊ី ដែលសង្ឃឹមយ៉ាងមុតមាំថា អាចអុកឡុកទីផ្សារបទចម្រៀងនៅផលិតកម្មថោន បានហើយធ្វើឱ្យនាងកាន់តែល្បីថែមទៀតនោះ ពេលនេះហាក់មិនទាន់ធ្វើឱ្យតារាចម្រៀងរួមទ្រនំមានការភ្ញាក់ផ្អើលដោយសារនាងឡើយ។

ការស្ងៀមស្ងាត់របស់កញ្ញាបេប៊ី នៅពេលនេះ ត្រូវបានគេសន្និដ្ឋានថា មកពីថោន មានតារាចម្រៀងផ្នែកយុវវ័យជាតួឯកទៅហើយនោះ គឺស្រីស្រស់ រ៉ាប៊ី ទើបធ្វើឱ្យបេប៊ី ពិបាកដណ្តើមយកភាពលេចធ្លោនៅទ្រនំនេះ។ ទោះជាយ៉ាងណា បេប៊ី នៅមានពេលវេលាជាច្រើនទៀត ដើម្បីប្រជែងទីផ្សារចម្រៀង ដែលជាអាជីពថ្មីសម្រាប់នាងនៅថោន។

បេប៊ី ធ្លាប់និយាយថា ទី១. នាងទៅច្រៀងនៅផលិតកម្មថោន មិនមែនដើម្បីប្រជែងជាមួយទីផ្សារចម្រៀងជាមួយរ៉ាប៊ី ទេ ទី២. មាស សុខសោភា ជារាជិនីសំឡេង រឹតតែធ្វើឱ្យនាងមិនអាចប៉ះបានថែមទៀត ហើយការបានចូលជាតារាចម្រៀងផលិតកម្មថោន វាជាមោទកភាពរបស់នាង ព្រោះថោន ជាផលិតកម្មធំទី២ ក្នុងស្រុក ដែលមិនមែនតារាណាចេះតែចង់ចូលបានស្រួលៗនោះទេ។

បេប៊ី ស្ថិតក្នុងចំណោមតារាចម្រៀងស្រីវ័យក្មេង ដែលមានទ្រព្យយ៉ាងឆាប់រហ័ស ព្រោះពេលនេះនាងរស់នៅផ្ទះវីឡាយ៉ាងស្កឹមស្កៃ តម្លៃជិត៣០ម៉ឺនដុល្លារ ហើយជិះរថយន្តផ្លាស់ប្តូរជាញឹកញាប់ ដែលពេលចុងក្រោយនេះ នាងជិះឡាន Mazda យ៉ាងកាលីពទៀតផង។

ជុំវិញការមានទ្រព្យដូចផ្លេកបន្ទោរនេះ បេប៊ី ត្រូវបានគេសង្ស័យថា នាងមានប្រុសចិញ្ចឹម ប៉ុន្តែស្រីស្រស់រូបនេះថា ទឹកលុយទាំងឡាយដែលមានបាននៅពេលនេះ គឺកើតចេញពីកម្លាំងញើសឈាមរបស់នាង គ្មានប្រុសណានៅក្រោយខ្នងទេ៕

RELATED ARTICLES