Tuesday, September 16, 2025
Homeតារាខ្មែរខេមរៈ សិរីមន្ត ធ្វើបុណ្យម្រប់១០០ថ្ងៃ នៅថ្ងៃខានស្អែក ជូនស្រីពៅ

ខេមរៈ សិរីមន្ត ធ្វើបុណ្យម្រប់១០០ថ្ងៃ នៅថ្ងៃខានស្អែក ជូនស្រីពៅ

ខេមរៈ សិរីមន្ត និងភរិយា អ្នកនាងកួយ ផល្លី នឹងរៀបចំធ្វើបុណ្យធំជូនដួងវិញ្ញាណក្ខន្ធកញ្ញាខេមរៈ ស្រីពៅ គម្រប់១០០ថ្ងៃ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ នៅភូមិតាម៉ូត ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

តាមព័ត៌មានថា កម្មវិធីបុណ្យជូនខេមរៈ ស្រីពៅ ឈ្មោះថា បុណ្យដារពិស្តារ និងគម្រប់១០០ថ្ងៃ ឧទ្ទិសជូនកញ្ញាខេមរៈ ស្រីពៅ ហើយកម្មវិធីទាំងមូលត្រូវបានខេមរៈ សិរីមន្ត និងភរិយា ជាអ្នករៀបចំចាត់ចែងទាំងអស់។ កម្មវិធីបុណ្យនោះក៏មានការរៀបចំពិធីក្រុងពលី, នមស្សកា ព្រះរតនត្រ័យ និងមានព្រះសង្ឃសម្តែងធម៌ទេសនា ជាដើម។

ខេមរៈ សិរីមន្ត បានកាន់ទុក្ខប្អូនស្រី១០០ថ្ងៃ ដោយមិនទទួលការច្រៀងសម្តែងសិល្បៈឡើយ ក្រោយពីកញ្ញាខេមរៈ ស្រីពៅ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។

ទោះជាយ៉ាងណា ខេមរៈ សិរីមន្ត បានឱ្យដឹងថា ក្រោយធ្វើបុណ្យជូនប្អូនស្រីគម្រប់១០០ថ្ងៃរួច លោកនឹងវិលត្រឡប់មកច្រៀងសម្តែងលើឆាកឡើងវិញ ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ នេះ តទៅហើយ។

រយៈពេលផ្អាកច្រៀង៣ខែ សិរីមន្ត ថា បានលុបចោលការច្រៀងមិនក្រោម៥០កម្មវិធីឡើយ ពោលគឺខាតប្រាក់ខ្ទង់ជាង១៥ម៉ឺនដុល្លារ ព្រោះសិរីមន្ត ច្រៀង១កម្មវិធី ស៊ីថ្លៃចាប់ពី ៣ពាន់ដុល្លារឡើង។

តាមប្រភពថា អំឡុងពេលដែលខេមរៈ ស្រីពៅ ធ្លាក់ខ្លួនឈឺក្រលៀនជាង៤ឆ្នាំនេះ សិរីមន្ត ចំណាយលុយព្យាបាលជំងឺអស់ទឹកប្រាក់ខ្ទង់៥០ទៅ៦០ម៉ឺនដុល្លារ។ ប៉ុន្តែសាច់ញាតិសិរីមន្ត ដែលទៅទទួលសពស្រីពៅ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៨ មករា នោះ ប្រាប់ថា សិរីមន្ត ចេញលុយព្យាបាលស្រីពៅ សរុបមិនក្រោម១លានដុល្លារឡើយ ដោយព្យាបាលនៅថៃ ជាង៤ឆ្នាំ និងនៅឥណ្ឌា ជាង៣ខែ មុនពេលដែលស្រីពៅ ទទួលមរណភាព៕

RELATED ARTICLES