Tuesday, September 16, 2025
Homeតារាខ្មែរសុឹម សូលិកា ​គូស្នេហ៍ពូកែផ្គាប់ចិត្តមិនឲ្យទាស់

សុឹម សូលិកា ​គូស្នេហ៍ពូកែផ្គាប់ចិត្តមិនឲ្យទាស់

អ្នកមេម៉ាយកូន១ ស៊ឹម សូលិកា បានសម្ញែងទ្រព្យមិនចាញ់សេដ្ឋិនីឡើយ នៅរយៈពេលចុងក្រោយនេះ ដែលធ្វើឱ្យមហាជននិងអ្នកសិល្បៈរួមអាជីព ស្ញប់ស្ញែងជាខ្លាំងនូវទ្រព្យរបស់នាង មានមិនក្រោម១លានដុល្លាឡើយ។

មានការលើកឡើងថា គូស្នេហ៍ថ្មីស៊ឹម សូលិកា គឺពោះម៉ាយអេង រិទ្ធី មិនអាចផ្គាប់ចិត្តសូលិកា គ្រប់យ៉ាងបែបនេះឡើយ ហេតុនេះហើយបានជាគេសង្ស័យថា សូលិកា យករិទ្ធី ដើម្បីបាំងស្នេហ៍តាឧកញ៉ាក្រោយខ្នង…។

ស៊ឹម សូលិកា ដែលរស់នៅវីឡាស្កឹមស្កៃតម្លៃជាង30ម៉ឺនដុល្លារ នៅបុរីប៉េង ហួត បឹងស្នោ ស្ថិតក្នុងគម្រោងទី8នោះ នាងជិះរថយន្ត Lexus LX 570 ស៊េរីឆ្នាំ2015 និង Juguar ស៊េរីទំនើប ដែលធ្វើឱ្យនាងនិងគូស្នេហ៍ថ្មី សាងស្នេហ៍ដោយសុខសាន្ត។

ដើម្បីឱ្យកាន់តែកាលីពថែមទៀត ថ្មីៗនេះដែរ អ្នកមេម៉ាយស៊ឹម សូលិកា បានទិញរថយន្តទំនើប Lexus LX 570 ស៊េរីថ្មីឆ្នាំ2019 ពណ៌ស តម្លៃជាង20ម៉ឺនដុល្លារថែមទៀត ធ្វើឱ្យលោករិទ្ធី សប្បាយរីករាយចិត្តក្រែលែង ព្រោះសូលិកា បានហៅរថយន្តថ្មីនោះថា ជាឡាននាំលាភនាំសំណាងដល់នាងនិងគូស្នេហ៍។

ដើម្បីបង្ហាញពីភក្តីស្នេហ៍ស្មោះទៅលើស៊ឹម សូលិកា ពោះម៉ាយអេង រិទ្ធី បានទិញចិញ្ចៀនពេជ្រ 1វង់ ពាក់ឱ្យសូលិកា ជាកំពូលស្នេហារបស់លោកទៀតផង ហើយដើម្បីឱ្យមហាជនបានដឹងច្បាស់ លោករិទ្ធី ថែមទាំងសរសេរសារបង្ហោះជូនពរសូលិកា ក្នុងថ្ងៃខួបលើកទី108 ទិវាអន្តរជាតិនារី8មីនា ដោយ ហៅសូលីកា ថាជា “ជំទាវ” ទៀតផង ខណៈដែលលោករិទ្ធី ឋានៈជាឯកឧត្តម ។

មហាជនជាច្រើនបានចាប់អារម្មណ៍ចំពោះស៊ឹម សូលិកា និងអេង រិទ្ធី ដែលមានទ្រព្យកាន់តែច្រើនទៅ បើទោះជាអាជីពសម្តែងរបស់ពួកគេ ស្ទើរតែបាត់បង់សកម្មភាពថ្មីទាំងស្រុងក៏ដោយ ហេតុនេះហើយបានជាមានចម្ងល់លើកឡើងថា តើស៊ឹម សូលិកា មានលុយច្រើនដូចផ្លេកបន្ទោរ នៅពេលនេះ ជាជំនួយរបស់លោកអេង រិទ្ធី?

អ្នកសិល្បៈ និងមហាជនតិចបំផុត ឬស្ទើរតែគ្មានអ្នកណាជឿសោះឡើយថា អេង រិទ្ធី អាចមានលទ្ធភាពផ្គាប់ចិត្តអ្នកមេម៉ាយស៊ឹម សូលិកា នូវផ្ទះវីឡា និងរថយន្តទំនើបៗសឹងគ្រប់ម៉ាក ដូចនៅពេលនេះ បើទោះជាពេលនេះ លោករិទ្ធី បានឡើងឋានៈជាឯកឧត្តមក៏ដោយ។

តារាសិល្បៈដែលស្និទ្ធសូលីកា បាននាំគ្នាខ្សឹបខ្សៀវថា សូលិកា អាចមានគូស្នេហ៍កំបាំងមុខនៅខាងក្រោយខ្នង ហើយអេង រិទ្ធី គ្រាន់តែជាតួអង្គបាំងមុខគូស្នេហ៍ពិតលាក់មុខរបស់សូលិកា ប៉ុណ្ណោះ។

ប្រភពបានឱ្យដឹងថា សូលិកា មានតាឧកញ៉ាម្នាក់តាមស្នេហាជាច្រើនឆ្នាំមកហើយ គឺតាំងពីមុននាងភ្ជាប់ស្នេហ៍ជាមួយលោកទិត ថាវរិទ្ធ មកម៉្លេះ ហេតុនេះហើយបានជាគេសង្ស័យថា លោកតាឧកញ៉ានោះ ជាអ្នកផ្គាប់ចិត្តសូលិកា នៅពេលនេះ ច្រើនជាងអេង រិទ្ធី ដែលជាអ្នកបើកចំហ។

ព័ត៌មាននោះបានឱ្យដឹងទៀតថា សូលិកា សុខចិត្តធ្វើអ្វីៗគ្រប់បែបយ៉ាងទាំងអស់ ដើម្បីកុំឱ្យចាញ់អតីតគូស្នេហ៍ លោកទិត ថាវរិទ្ធ ដែលកំពុងតែឱបស្រីក្មេងនៅ សុនិតា ទាំងមានផ្ទៃពោះជាង4ខែ ដើម្បីបញ្ឈឺចិត្តនាង ហេតុនេះហើយបានជាសូលិកា ត្រូវតែបញ្ចោញទ្រព្យ និងបង្ហាញភាពផ្អែមល្ហែមស្នេហ៍កាន់តែខ្លាំងជាមួយលោកអេង រិទ្ធី ដើម្បីឆ្លើយតបទៅសង្សារចាស់វិញនៅពេលនេះ។

ប៉ុន្តែមនុស្សជាច្រើនមិនសូវជឿឡើយថា ស្នេហាសូលិកា-អេង រិទ្ធី ជាស្នេហ៍ពិត ដោយគេនៅតែចាត់ទុកថា ពួកគេកំពុងលេងស្នេហ៍ក្លែងក្លាយ ដើម្បីឱ្យលោកថាវរិទ្ធ នៅតែដេកស្តាយក្រោយសាច់សខ្ចីរបស់សូលិកា បើទោះជាពេលនេះ លោកថាវរិទ្ធ មានស្រីក្មេងសុនិតា ស្អំរបួសបេះដូងទៅហើយក្តី។

ស៊ឹម សូលិកា ពេលនេះ នាងមានអ្វីៗគ្រប់យ៉ាងទាំងអស់ ផ្ទះវីឡា លុយ ឡាន ដែលខុសគ្នាស្រឡះដូចមេឃនិងដី អំឡុងពេលដែលនាងសាងស្នេហ៍ជាមួយលោកទិត ថាវរិទ្ធ ដោយគ្រាន់តែបានតំណែងជាពិធីការិនីនៅបាយ័ន តែប៉ុណ្ណោះ។

មហាជនបានលើកឡើងថា ស៊ឹម សូលិកា នឹងកាត់បន្ថយការសង្ស័យថា នាងសាងស្នេហាក្លែងក្លែងជាមួយអេង រិទ្ធី ភ្លាម ប្រសិនណាអ្នកមេម៉ាយរូបស្រស់នេះ ក្លាហានហ៊ានដឹកដៃពោះម៉ាយអេង រិទ្ធី ចូលរោងការ ឱ្យបានមុនពេលដែលអតីតគូស្នេហ៍លោកទិត ថាវរិទ្ធ ក្រាបផ្ទឹមជាមួយនៅ សុនិតា។

ប៉ុន្តែយ៉ាងណា គេមើលឃើញថា គូស្នេហ៍តារា2គូ ស៊ឹម សូលិកា-អេង រិទ្ធី និងទិត ថាវរិទ្ធ-នៅ សុនិតា នេះ ពួកគេកាច់កុងគ្នាខ្លាំងណាស់ គឺមិនឱ្យចាញ់គ្នាឡើយ ទាំងសម្ភារៈ និងភាពផ្អែមល្ហែមស្នេហ៍ ហើយអ្វីដែលចម្លែកនោះ គឺពួកគេបានទិញផ្ទះវីឡាក្បែរគ្នាទៀតផង ទើបកាន់តែកាច់កុងគ្នាខ្លាំងឡើងៗ៕

RELATED ARTICLES