ពិធីការិនីថន លក្ខិណា តាំងពីបានកែបបូរមាត់ពីធំមកតូចស្តើងមក កាន់តែមានហុងស៊ុយរះឡើងត្រដែតត្រដឹម រហូតទិញវីឡាស្កឹមស្កៃ តម្លៃជាង២០ម៉ឺនដុល្លារ និងត្រៀមទិញ Lexus LX 570 តម្លៃជាង២០ម៉ឺនដុល្លារទៀតផង។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ថន លក្ខិណា នៅតែមិនព្រមបញ្ជាក់ពីប្រភពលុយដែលធ្វើឱ្យនាងហ៊ឺហា មិនចាញ់ជំទាវនោះឡើយ ខណៈដែលពេលសួររឿងរៀបការ លក្ខិណា បែរជាខ្លាច និងមិនចង់និយាយ…។

ខុសពីតារាស្រីល្បីៗដទៃទៀត ដែលពេលសួររឿងរៀបការ ពួកគេមានតែឆ្លើយទាំងរីករាយ ព្រោះវាជាថ្ងៃពិសេសរបស់ពួកគេ ដែលនារីៗទាំងឡាយ ប៉ងប្រាថ្នាចង់បានគ្រប់ៗគ្នា ប៉ុន្តែសម្រាប់ថន លក្ខិណា នៅពេលដែលត្រូវសួររឿងរៀបការ បើមិនរត់គេចចេញទេ គឺមានតែស្តីឱ្យអ្នកកាសែតតែម្តងថា ជាសំណួរអត់បានការ ឬថា នាងមិនចាំបាច់ឆ្លើយសំណួរអ្នកសារព័ត៌មានរឿងអ៊ីចឹងៗឡើយ ។

តើហេតុអ្វីបានជាថន លក្ខិណា ខ្លាចរឿងលាភាពក្រមុំ និងចូលរោងការម៉្លេះ?
នេះមិនមែនជាលើកទីមួយឡើយ ដែលថន លក្ខិណា មិនចូលចិត្តនិយាយរឿងរៀបការ ប៉ុន្តែ ស្ទើរតែរាល់លើក តារារូបនេះបានប្រតិកម្មចំពោះអ្នកកាសែតដែលសួរនាំនាងរឿងរៀបការ ហើយបើសួររឿងគម្រោងទិញ Lexus LX 570 តម្លៃជាង២០ម៉ឺនដុល្លារនោះ លក្ខិណា បានហៅថា “បិសាច Lexus 570” ទៀតផង ដែលការវាចារបស់ស្រីស្អាតរូបនេះ គ្មានអ្វីក្រៅពីចង់គេចចេញពីការដាក់បន្ទុកលើខ្លួននោះឡើយ ព្រោះថា ការទិញវីឡានៅព្រែកលៀប តម្លៃជាង២០ម៉ឺនដុល្លារនោះ គេនៅតែមិនទាន់បាត់ការសង្ស័យថា នាងមានប្រុសឧបត្ថម្ភផង ហេតុនេះហើយ យក Lexus LX 570 មក មួយគ្រឿងទៀត ច្បាស់ជាធ្វើឱ្យនាងកាន់តែពិបាកបិទបាំងរឿងអ្នកនៅក្រោយខ្នងជាមិនខាន អ៊ីចឹងហើយនៅពេលដែលអ្នកកាសែតសួរនាំនាងរឿងរៀបការ ឬប្រភពលុយទិញវីឡា លក្ខិណា មានតែគេចចេញជាបន្ទាន់តែម្តង។

ថន លក្ខិណា មិនធ្លាប់បណ្តើរប្រុសស្នេហ៍ជាសាធារណៈឡើយ គឺនាងតែងតែព្យាយាមបិទបាំងម្ចាស់ចិត្តជានិច្ច ដោយទៅណាតែម្នាក់ឯង ឬជាមួយម្តាយ។ ទោះជាយ៉ាងណា តាមព័ត៌មានថា ស្រីស្អាតលក្ខិណា មានថៅកែបរទេសទ្រព្យស្តុកម្នាក់តាមស្នេហ៍យ៉ាងប្រកិតបំផុត តែលក្ខិណា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងគ្មានបំណងយកប្តីជនបរទេស ដូចបងស្រីរបស់នាង ថន តារា ឡើយ។

ដោយឡែក រឿងលក្ខិណា ប្រឹងលាក់មុខប្រុសស្នេហ៍ជាច្រើនឆ្នាំមកនេះ ត្រូវបានប្រភពខ្លះថា អាចដោយសារគូស្នេហ៍នាង ជាមនុស្សល្បីឈ្មោះក្នុងមុខជំនួញណាមួយ ទើបនាងមិនចង់ឱ្យគេស្គាល់ប្រុសនោះឡើយ៕



