Tuesday, September 16, 2025
Homeតារាខ្មែរឈឹម អារីយ៉ា រៀបការប្តីឯកឧត្តមផ្កាយ២ លាហើយអាជីពសិល្បៈ

ឈឹម អារីយ៉ា រៀបការប្តីឯកឧត្តមផ្កាយ២ លាហើយអាជីពសិល្បៈ

តារាសម្ដែងវ័យក្មេង ឈឹម អារីយ៉ា អាយុទើប២៣ឆ្នាំ បានឡើងងាជំទាវភ្លាមៗ បន្ទាប់ពីនាងបានសម្រេចចិត្តដឹកដៃលោករស់ ឧស្សាហ៍ អាយុ៣៩ឆ្នាំ ជាមន្រ្ដីផ្កាយ២ និងមានមុខងារជាអគ្គនាយករងប្រចាំនាយកដ្ឋានមួយ នៅក្នុងក្រសួងមហាផ្ទៃ រៀបការកាលពីថ្ងៃទី៤ ខែឧសភា នៅភោជនីយដ្ឋានទន្លេបាសាក់២ (ក្បាលថ្នល់)។

អ្នកសិល្បៈជាច្រើនបានភ្ញាក់ផ្អើលនៅពេលដែលឈឹម អារីយ៉ា ក្លាយទៅជាជំទាវទាំងវ័យក្មេង​ហើយបានរៀបការតាមប្រពៃណីខ្មែរយ៉ាងត្រឹមត្រូវ ពេលនេះ អារីយ៉ា អះអាងថា នាងនឹងមិនទទួលសម្ដែងរឿងថ្មីទៀតទេ ក្រៅពីរឿងដែលបានកុងត្រាហើយនោះ។

អ្នកនាងឈឹម អារីយ៉ា បានឲ្យដឹងថា មង្គលការរបស់នាងរៀបចំ៦០តុ ហើយនាងបានហៅអ្នកសិល្បៈរួមអាជីព១០តុឲ្យចូលរួម។ ស្វាមីរបស់នាង ក្រៅពីមានតួនារីនៅនាយកដ្ឋានមួយ នៅក្រសួងមហាផ្ទៃ នោះ គាត់ក៏មានមុខជំនួញធំ២ផ្សេងទៀតផងដែរ។

អារិយ៉ា បន្ថែមថា ស្វាមីរបស់នាងជាបុរសពោះម៉ាយកូន២ ដែលបានបញ្ចប់តាមផ្លូវច្បាប់ជាមួយភរិយាដើម ហើយតុលាការបានកាត់កូនទាំង២ ឲ្យទៅភរិយាដើម ប៉ុន្តែនាងបើកសិទ្ធិឲ្យស្វាមីជួយជ្រោមជ្រែងកូនៗរបស់ភរិយាមុន ដោយគ្មានការរារាំងឡើយ។

ឈឹម អារីយ៉ា លេចធ្លោក្នុងរឿង ”កន្ទោងខៀវ” ហើយនាងថា ការបោះបង់អាជីពសិល្បៈដោយគ្មានអាល័យនៅពេលនេះ ដោយសារនាងត្រូវទៅមើលមុខជំនួញលក់ឡាន និងហាងបញ្ចាំរបស់ស្វាមី។ ចំពោះរឿងយកកូនវិញ គឺនាងអាចយកភ្លាមៗ ហើយពេលមានកូន១ទៅ២នាក់ បើមានផលិតករហៅឲ្យថត នាងអាចឆ្លៀតថតភាពយន្ដវិញដែរ ព្រោះចិត្តនៅតែស្រលាញ់សិល្បៈ។

អារីយ៉ា រំលឹកដែរថា ពន្លកស្នេហ៍របស់នាងនិងបុរសពោះម៉ាយកូន២ កើតឡើងជាង១ឆ្នាំមកហើយ តាមរយៈនាងទៅចូលរួមកម្មវិធីជប់លៀងមួយ ក៏បានជួបលោកឧស្សាហ៍ ហើយគាត់បានសុំនាងភ្ជាប់ពាក្យ និងរៀបការពេលនេះតែម្ដង។ ដោយឡែក ចំពោះគម្រោងទៅក្រេបចន្ទទឹកឃ្មុំវិញ អារីយ៉ា ថា ដោយសារស្វាមីមានភាពមហាញឹក ហើយនាងជាប់ថតកុនដែលមានកុងត្រា ហេតុនេះហើយ នាងមិនអាចចេញទៅដើរកម្សាន្ដបានភ្លាមៗ ក្រោយរៀបការទេ គឺអាចទៅអំឡុង២ខែខាងមុខ (កក្កដា) ដោយត្រៀមចេញទៅប៉ែកអឺរ៉ុប ចំនួន១០ប្រទេស។

អារិយា បន្តថា ទោះជាពេលនេះនាងបានឡើងងារជំទាវមែន ប៉ុន្តែស្វាមីរបស់នាងផ្កាយ២ គ្រោងឡើងផ្កាយ៣នេះ មិនឲ្យនាងតាំងខ្លួនជាជំទាវឡើយ គឺឲ្យធ្វើខ្លួនបែបសាមញ្ញៗ ដើម្បីកុំឲ្យមានការរិះគន់ពីមហាជន៕

RELATED ARTICLES