Tuesday, September 16, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា សង្សារចាស់ចូលរួមមង្គលការឬអត់?

ឱក សុគន្ធកញ្ញា សង្សារចាស់ចូលរួមមង្គលការឬអត់?

ខណៈដែលមង្គលការឱក សុគន្ធកញ្ញា និងប្អូនថៅកែហង្សមាស លោកអ៊ឹង សុខលី នៅសល់តែ១សប្តាហ៍ នឹងមកដល់នោះ កូនកំលោះក្រមុំទាំង២ សម្រុកហៅភ្ញៀវការទាំងសងខាងដូចគ្នា ក្នុងនោះភ្ញៀវភាគច្រើនរបស់ពួកគេ គឺតារាសិល្បករ និងអ្នកនៅក្នុងរង្វង់សិល្បៈដូចគ្នា។

មហាជននិងតារាជាច្រើន រង់ចាំមើលថា តើឱក សុគន្ធកញ្ញា នឹងហ៊ានហៅការសង្សារចាស់ តន្ត្រីករលោករ៉េតធី ដូណា អត់​ ?​ ដើម្បីបញ្ជាក់ថា ពួកគេពិតជាមិនមានចងគំនុំគ្នា ហើយរាប់អានគ្នាជាធម្មតា ?

យ៉ាងណា តាមតន្ត្រីករមួយចំនួនដែលបម្រើការនៅ CTN បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៨ ខែឧសភា (ម្សិលមិញនេះ) លោករ៉េតធី ដូណា មិនទាន់ទទួលបានធៀបការពីសុគន្ធកញ្ញា ទេ តែគេមិនអាចនិយាយបានទេថាេ តីនឹងហៅឬអត់ ព្រោះពេលនេះ សុគន្ធកញ្ញា ក៏មិនទាន់ហៅភ្ញៀវអស់ដែរ។

លោករ៉េតធី ដូណា មិនលើកទូរស័ព្ទអ្នកកាសែតឡើយ តាំងពីត្រូវបានឱក សុគន្ធកញ្ញា ភ្ជាប់ពាក្យចោល កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ម៉្លេះ គឺទូរស័ព្ទលោកតេចូលគ្មានអ្នកលើក។

យ៉ាងណា ក្នុងបទសម្ភាសន៍កន្លងមក លោកដូណា អះអាងថា លោកមិនមានអ្វីត្រូវភ្ញាក់ផ្អើលទេ ប្រសិនបើសុគន្ធកញ្ញា ភ្ជាប់ពាក្យ ឬរៀបការនោះ ព្រោះថា ពេលនេះ លោកនិងនាងនៅរាប់អានគ្នាធម្មតា។

លោកដូណា ថែមទាំងបញ្ជាក់ទៀតថា បើសិនជាសុគន្ធកញ្ញា ហៅញ៉ាំការ លោកនឹងទៅចូលរួមដោយរីករាយ បើសិនជាប៉ះចំថ្ងៃដែលលោកទំនេរ តែបើចំថ្ងៃរវល់វិញ លោកថា សុំទៅធ្វើការសិនហើយ។

ឱក សុគន្ធកញ្ញា បានភ្ជាប់ស្នេហ៍ជាមួយតន្ត្រីករលោករ៉េតធី ដូណា អំឡុងពេលដែលពួកគេបានធ្វើការជាមួយគ្នានៅផលិតកម្ម U2 តែបានចែកផ្លូវគ្នាវិញ កាលពីឆ្នាំ២០១១ ដោយមានព័ត៌មានថា អ្នកស្រីអ៊ិន ថាច ម្តាយរបស់សុគន្ធកញ្ញា មិនពេញចិត្ត ប៉ុន្តែដំណឹងនេះត្រូវបានសុគន្ធកញ្ញា ប្រកែក។

ដោយមិនចង់ទុកបេះដូងឱ្យនៅទំនេរ សុគន្ធកញ្ញា បានភ្ជាប់ស្នេហ៍ថ្មីជាមួយលោកអ៊ឹង សុខលី អ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស និងប្អូនថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន  ដោយបានភ្ជាប់ពាក្យកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ និងកំណត់យកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ជាថ្ងៃ រៀបមង្គលការ និងជប់លៀងធំនៅសណ្ឋាគារ សុខាភ្នំពេញ។

មង្គលការរបស់សុគន្ធកញ្ញា នេះ ត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍ ហើយពួកគេនិយាយថា នៅឆ្នាំ២០១៩ នេះ សុគន្ធកញ្ញា ជោគជ័យទាំងអាជីពចម្រៀង និងស្នេហា។

ប៉ុន្តែសុគន្ធកញ្ញា វិញ ទោះជាថ្ងៃរៀបការកាន់តែខិតចូលមកដល់មែន ប៉ុន្តែ នាងមិនបានសម្រាកបន្ទុំស្បែកឱ្យសខ្ចីដូចគេឡើយ ព្រោះជាប់ច្រៀង Concert ដែលបានកុងត្រាហើយជាបន្តបន្ទាប់ រហូតដល់ថ្ងៃក្រាបផ្ទឹមតែម្តង។ ជាក់ស្តែង ដូចជាអាទិត្យកន្លងទៅនេះ សុគន្ធកញ្ញា ច្រៀងនៅកោះពេជ្រ ក្នុងកម្មវិធីប្រគំតន្ត្រី Carabao Tour Concert ២០១៩ ដែលមានអនាគតស្វាមីរបស់នាងជាអ្នកដឹកនាំកម្មវិធី ហើយនៅថ្ងៃបន្ទាប់ នាងច្រៀងកម្មវិធីប្រលងចម្រៀង X Factor Cambodia។

តារានិងទស្សនិកជនជាច្រើន បានលើកឡើងថា សុគន្ធកញ្ញា នឹងបន្សាបព័ត៌មានថា នាងធ្វើឱ្យអតីតសង្សារខូចចិត្ត ដោយសារបានល្បីរៀបការជាមិនខានឡើយ ប្រសិនបើនាងហ៊ានហៅការលោកដូណា ហើយតន្ត្រីកររូបនេះ នឹងទៅចូលរួមដូចការសន្យាពីមុននោះ៕

RELATED ARTICLES