លោកខេមរៈ សិរីមន្ត ដែលជាតារាចម្រៀង និងមិត្តភក្តិជិតស្និទ្ធជាមួយឱក សុគន្ធកញ្ញា នៅព្រឹកនេះដែរ បានបណ្តើរភរិយាដ៏ស្រស់ស្អាត អ្នកនាងផល្លី ចូលរួមមង្គលការសុគន្ធកញ្ញា និងលោកអុឹង សុខលី ផងដែរ។


លោកខេមរៈ សិរីមន្ត បានស្លៀកខោពណ៌ខ្មៅ និងពាក់អាវហូលពណ៌បៃតងចាស់ និងភរិយា អ្នកនាងផល្លី បានស្លៀកឈុតហូលពណ៌ប្រាក់ បានបណ្តើរគ្នាយ៉ាងត្រសង ដោយបានមកយកកូនៗមកជាមួយនោះទេ។


ខេមរៈ សិរីមន្ត និងភរិយា បានជូនពរជ័យសិរីមង្គលដល់ឱក សុគន្ធកញ្ញា និងលោកសុខលី ឲ្យស្រលាញ់គ្នាដល់ចាស់ និងសូមជួបតែសេចក្តីសុខគ្រប់ប្រការ៕
