Wednesday, September 17, 2025
Homeតារាខ្មែរមហាជនសរសើរ ឱក សុគន្ធកញ្ញា មានភ័ព្វសំណាងបានប្តីក្នុងត្រកូលអ្នកជំនួញធំ

មហាជនសរសើរ ឱក សុគន្ធកញ្ញា មានភ័ព្វសំណាងបានប្តីក្នុងត្រកូលអ្នកជំនួញធំ

ឱក សុគន្ធកញ្ញា បានដឹកដៃប្អូនថៅកែហង្សមាស លោកអ៊ឹង សុខលី ដែលជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស និងជាប្អូនថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន រៀបការកាលពីថ្ងៃទី 16 ខែឧសភា ឆ្នាំ2019 បន្ទាប់ពីពួកគេបានស្វែងយល់ចិត្តគ្នាអស់2920ថ្ងៃ (8ឆ្នាំ) និងបានភ្ជាប់ពាក្យ កាលពីថ្ងៃទី18 ខែមិថុនា ឆ្នាំ2018។

មង្គលការរបស់ឱក សុគន្ធកញ្ញា បានធ្វើឱ្យកក្រើកទាំងស្រទាប់មហាជន និងអ្នកសិល្បៈ ព្រោះមានការអញ្ជើញចូលរួមពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ខណៈដែលសុគន្ធកញ្ញា បានគ្រងឈុតអលង្ការគ្រឿងពេជ្រទាំងឈុតៗ គិតពីថ្ងៃចូលរោង និងថ្ងៃការ នាងចំណាយលើខ្សែក, ក្រវិល, កងដៃ , ចិញ្ជៀន និងមកុដ មានតម្លៃរហូតដល់ទៅជិត 1លានដុល្លារ ខណៈដែលសុគន្ធកញ្ញា បានចំណាយលុយជាង10ម៉ឺនដុល្លារ ធ្វើពិធីជប់លៀងធំនៅសណ្ឋាគារសុខាភ្នំពេញ ចំនួន200តុ (1តុ ជាង500ដុល្លារ) សម្រាប់ភ្ញៀវ2000នាក់។

ដោយឡែក រឿងដែលទាំងតារាសិល្បៈជាច្រើន រួមទាំងមហាជនផងដែរ សរសើរសុគន្ធកញ្ញា នោះ គឺនាងជានារីតែម្នាក់គត់ដែលជាតារាចម្រៀង ហើយក្លាយទៅជាសមាជិករបស់គ្រួសារអ្នកជំនួញធំ ក្រុមហ៊ុនហង្សមាស ដោយនាងបានយកឈ្នះតារាជាច្រើនដួង ខណៈដែលស្វាមីនាង លោកសុខលី ធ្លាប់ប៉ះស្នេហ៍តារាជាច្រើនដួងមកហើយ ប៉ុន្តែពេលនេះ លោកស្មោះស្នេហ៍តែម្នាក់គត់ គឺសុគន្ធកញ្ញា តាមរយៈការរៀបអាពាហ៍ពិពាហ៍ផ្អើលដល់ផ្ទៃប្រទេស។

ឱក សុគន្ធកញ្ញា និងស្វាមី មិនបានប្រាប់គម្រោងពួកគេចេញទៅក្រេបចន្ទទឹកឃ្មុំ (Honey Moon) ទេ ប៉ុន្តែមុនរៀបការ ពួកគេបានចេញ ទៅសាសងស្នេហ៍នៅជប៉ុន , ចិន និងកោះម៉ាល់ឌីវ ទៅហើយ ទើបពេលនេះ ជំនួយការរបស់សុគន្ធកញ្ញា បង្ហើបថា កញ្ញា និងស្វាមី គ្រោងយកកូនឆាប់ៗ មិនពន្យារពេលឡើយ៕

RELATED ARTICLES