Wednesday, September 17, 2025
Homeតារាខ្មែរលោកព្រហ្ម ម៉ាញ "ឲ្យតែមានប្រសាសន៍សម្តេច គឺត្រូវបានផលតែម្តង"

លោកព្រហ្ម ម៉ាញ “ឲ្យតែមានប្រសាសន៍សម្តេច គឺត្រូវបានផលតែម្តង”

ភ្នំពេញ៖ បន្ទាប់ពីលោកព្រហ្ម ម៉ាញ ត្រូវចោរគាស់ផ្ទះអស់ទឹកប្រាក់សរុបចំនួន៥ម៉ឺនដុល្លារ នៅថ្ងៃនេះផងដែរ លោកបានជួបសម្ភាសន៍ជាមួយលោកហេង ឡុង ហើយបានសំណូមពរដល់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី មេត្តាជួយអន្តរាគមន៍។

តាមរយៈវីដេអូរបស់ហេង ឡុង បង្ហោះជាសាធារណៈក្នុងបណ្តាញសង្គមហ្វេសប៊ុក លោកព្រហ្ម ម៉ាញ បានរៀបរាប់ថា “សម្តេចអើយ ខ្ញុំក្រ៣ថ្ងៃហើយ…សូមសម្តេចជួយ”។

វីដេអូដដែលបានបន្តថា “ខ្ញុំបាទក៏សូមរំឭក ក៏ដូចជាផ្តាំដែរ ដល់អាជ្ញាធរដែនដីបឹងកក់២នេះ និងខណ្ឌទួលគោក ឥឡូវខ្ញុំមកធ្វើកោសល្យវិច័យផង មកកត់ត្រាឡើងពីរថ្ងៃ អ៊ីចឹងសុំឲ្យខ្ញុំមានសង្ឃឹមផង ព្រោះខ្ញុំសំណូមពរនេះ ដោយសារលើកទី១ ខ្ញុំបានបាត់ខ្សែកតម្លៃ៣ពាន់ជាង ហើយគ្រាន់តែមកកត់ត្រាចុះឡើង ៥ទៅ៦ឆ្នាំហើយ អត់មានរកឃើញ អត់មានដំណឹងមកប្រាប់ខ្ញុំទៀត អ៊ីចឹងខ្ញុំអស់សង្ឃឹម តែឥឡូវនេះ ខ្ញុំសុំឲ្យមានទំនុកចិត្ត ជាពិសេស សុំឲ្យថ្នាក់លើមេត្តាជួយដាស់តឿនបន្ថែមផង បីថ្ងៃហើយ….ឲ្យតែមានប្រសាសន៍សម្តេច គឺត្រូវបានផលតែម្តង”។

ដោយឡែក តាមរយៈមូលនិធិសិល្បករចាស់ជរា​ ដែលមានលោកហេង ឡុង ជាប្រធាន ក៏បានឧបត្ថម្ភទឹកប្រាក់ 2លានរៀល ជូនលោកពូ ព្រហ្ម ម៉ាញ ផងដែរ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ តារាចម្រៀងអាយ៉ៃជើងចាស់ លោកព្រហ្ម ម៉ាញ ត្រូវចោរចូលគាស់ផ្ទះ ដោយបានរុះរើក្នុងបន្ទប់យកលុយអស់ប្រមាណ៥ម៉ឺនដុល្លារ ដែលជាលុយរកបានមកពីកម្លាំងញើសឈាមខំសន្សំទុករាប់ឆ្នាំ។

គិតមកថ្ងៃនេះ គឺមានរយៈពេល៣ថ្ងៃហើយ នៅតែសមត្ថកិច្ចខណ្ឌទួលគោក រកមិនទាន់ឃើញក្រុមចោរដែលបានគាស់ផ្ទះលោកព្រហ្ម ម៉ាញ៕

RELATED ARTICLES