Wednesday, September 17, 2025
Homeតារាខ្មែរស្វាមីឡោម លក្ខិណា ស្ត្រីម្នាក់អះអាងថា មិនមែនជាក្មួយឯកឧត្តមប៉ា សុជាតិវង្ស

ស្វាមីឡោម លក្ខិណា ស្ត្រីម្នាក់អះអាងថា មិនមែនជាក្មួយឯកឧត្តមប៉ា សុជាតិវង្ស

ស្ត្រីម្នាក់ដែលត្រូវជាសាច់ញាត្តិរបស់លោកប៉ា សុជាតិវង្ស អតីតអភិបាលរាជធានីភ្នំពេញ បានទូរស័ព្ទមកការិយាល័យ ”នគរធំ” កាលពីរសៀលថ្ងៃទី២០ ខែឧសភា ថា តារាសម្ដែងប៉ា ពិសិដ្ឋ ដែលសារព័ត៌មានជាច្រើនបានសរសេរថា ជាក្មួយអតីតអភិបាលរាជធានីភ្នំពេញ លោកប៉ា​សុជាតិវង្ស នោះ អ្នកស្រីសូមបញ្ជាក់ថា ដំណឹងនេះមិនមែនជាការពិតទេ។

ឯកឧត្តម ប៉ា សុជាតិវង្ស អតីតអភិបាលរាជធានីភ្នំពេញ

ស្រី្ដរូបនោះបានបញ្ជាក់ថា ”ប៉ា ពិសិដ្ឋ ហ្នឹង មិនមែនជាក្មួយលោកប៉ា សុជាតិវង្ស ទេ ! ឈប់ច្រឡំទៀតទៅ! ម៉េចឲ្យតែមានត្រកូលដូចគ្នា សុទ្ធតែជាបងប្អូនទាំងអស់មែន? ពិសិដ្ឋ ហ្នឹង មិនត្រឹមតែមិនមែនជាក្មួយទេ សូម្បីតែជាបងប្អូនសាច់ឆ្ងាយរបស់លោកប៉ា សុជាតិវង្ស ក៏មិនមែនដែរ។ ខ្ញុំសូមឲ្យអ្នកទាំងអស់គ្នា មេត្តាកុំយល់ច្រឡំទៅទៀត ព្រោះរឿងនេះខ្ញុំដឹងច្បាស់ណាស់”។

តារាសម្ដែងប៉ា ពិសិដ្ឋ បានចូលថត MV ឲ្យផលិតកម្មតោមាស រៃមាស ហើយបានបង្កាត់ភ្លើងស្នេហាជាមួយតារាសម្ដែងឡោម​លក្ខិណា រហូតពេលនេះទទួលបានចំណងដៃកូនស្រីម្នាក់ ទាំងមិនទាន់ចូលរោងការ។

គេកត់សម្គាល់ថា កន្លងមកមានការលើកឡើងថា ឡោម លក្ខិណា បានទាត់ចោលស្នេហ៍ឌីជេ ក្ដឹប ដោយសារតែទៅភ្ជាប់ស្នេហ៍ជាមួយប្រុសសង្ហា កូនអ្នកមាន ត្រូវជាក្មួយអតីតអភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស គឺលោកប៉ា ពិសិដ្ឋ ប៉ុន្តែពេលនេះ មានសាច់ញាតិលោកប៉ា សុជាតិវង្ស បានចេញមកបំភ្លឺហើយថា តារាសម្ដែងពិសិដ្ឋ ត្រូវជាស្វាមីរបស់លក្ខិណា មិនមែនជាក្មួយរបស់លោកសុជាតិវង្ស ដូចការលេចឮនាពេលកន្លងមកទេ៕

RELATED ARTICLES