ពេជ្រ សូលីកា ដែលធ្លាប់លេចឮថា នាងធ្លាក់ខ្លួនត្រូវគូស្នេហ៍កំបាំងមុខ ដែលគេល្បីថា លោកផ្កាយ២ ដកហូតផ្ទះវីឡាជាង១លានដុល្លារ និងរថយន្តទំនើបៗអស់ពីខ្លួននោះ ពេលនេះ ស្រីស្អាតតូចតន់រូបនេះបានបង្ហាញភាពហ៊ឺហាសាជាថ្មីឡើងវិញ តាមរយៈការជិះរថយន្តទំនើប Porsche តម្លៃជាង២០ម៉ឺនដុល្លារ ដែលគេសង្ស័យថា ឡាននេះជាកាដូរបស់លោកផ្កាយ២ ម្នាក់ ដើម្បីផ្សះផ្សាស្នេហ៍ជាថ្មីឡើងវិញ។

តារាសម្តែងនិងចម្រៀងមួយចំនួននៅតែញាក់សាច់ ពេលដែលពួកគេពិបាកប្រជែងម៉ូដរថយន្ត និងសម្លៀកបំពាក់ជាមួយស្រីស្រស់តូចច្រឡឹង ពេជ្រ សូលីកា នៅឆ្នាំ២០១៩នេះ។
អតីតតារាចម្រៀងផលិតកម្ម Rock , M និងហង្សមាស ពេជ្រ សូលីកា ដែលទើបវិលត្រឡប់មករកអាជីពសិល្បៈវិញ នៅឆ្នាំ២០១៨ ពេលនេះបានប្តូរពីជិះ Range Rover មកជិះរថយន្ត Porsche ពណ៌ខ្មៅ តម្លៃជាង២០ម៉ឺនដុល្លារ ហើយនាងស្លៀកពាក់សម្លៀកបំពាក់ថ្លៃៗ ដែលតារាជាច្រើនសារភាពសុំចុះចាញ់ស្រីស្អាតនេះថា មិនអាចធ្វើបានដូចនាងជាដាច់ខាត។

យ៉ាងណា ការបង្អួតភាពហ៊ឺហារបស់ពេជ្រ សូលីកា នៅពេលនេះ មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែផ្ទុយទៅវិញ នាងចង់បិទមាត់តារាមួយចំនួនដែលនាំគ្នាខ្សឹបខ្សៀវថា នាងធ្លាក់ខ្លួនដល់ចំណុចសូន្យ ជិះតែម៉ូតូឌុបទៅថតក្រោយ ត្រូវគូស្នេហ៍លោកផ្កាយ២ រឹបអូសទ្រព្យអស់ពីខ្លួននោះ ពេលនេះ សូលីកា បានបង្ហាញឱ្យគេឃើញហើយថា នាងនៅតែធ្វើឱ្យតារាដែលធ្លាប់ពេបជ្រាយដាក់នាង តាមនាងមិនទាន់តទៅទៀត តាមរយៈការលេងម៉ូដឡាន។
ថ្វីត្បិតតែពេជ្រ សូលីកា មានសេរីភាពឡើងវិញ ដោយនាងវិលមកចូលកម្មវិធីអ្នកសិល្បៈ និងសម្ងំថតភាពយន្តឱ្យហង្សមាស ក្នុងតំណែងតួឯករឿង “អាពាហ៍ពិពាហ៍ចៃដន្យ” ក្តី ប៉ុន្តែតាមព័ត៌មានថា ស្រីស្អាតរូបនេះនៅតែមានទំនាក់ទំនងស្នេហាជាមួយអតីតគូស្នេហ៍ គឺលោកផ្កាយ២។

ប្រភពបានឱ្យដឹងថា ទោះជាលោកផ្កាយ២ នោះ មានស្រីស្នេហ៍ស្អាតៗវ័យក្មេង មិនក្រោម៦នាក់ទៀតក្តី ប៉ុន្តែលោកនៅតែមិនដាច់អាល័យពីសូលីកា ដដែល ព្រោះថា រូបសម្រស់នាងតូចតន់រូបនេះ ពិបាករកស្រីណាអាចប្រៀបផ្ទឹមបាន ទើបពួកគេវិលមករកត្រូវរ៉ូវគ្នាសាជាថ្មីឡើងវិញ។
តារាដែលស្និទ្ធសូលីកា បានឱ្យដឹងថា “សូលីកា ជួបជុំលោកផ្កាយ២វិញហើយ ឃើញទេ ជិះឡានថ្លៃៗអ៊ីចឹង បើគ្មានគាត់ជួយទេ លុយថតកុនហ្នឹងទិញបានដែរអី?”។

យ៉ាងណា តាមព័ត៌មានបានឱ្យដឹងទៀតថា លើកនេះ សូលីកា បានសិទ្ធិពិសេសពីលោកផ្កាយ២ បានអនុញ្ញាតឱ្យនាងលេងសិល្បៈដោយសេរី គ្មានការហួងហែង និងចងជើងទុកតែក្នុងផ្ទះដូចមុនឡើយ។
ប៉ុន្តែអ្វីដែលលោកធំនោះហាមសូលីកា មានតែម៉្យាងគត់ គឺមិនឱ្យថតឈុតស្នេហា រោលរាលជាមួយតារាប្រុសពេញលក្ខណៈណាជាដាច់ខាត លើកលែងតារាស្រីធ្វើប្រុស លោកមិនប្រកាន់ខឹងឡើយ។

ពេជ្រ សូលីកា ធ្លាប់បាត់ខ្លួនជាង៥ឆ្នាំ អំឡុងពេលដែលនាងកំពុងច្រៀងឡើងកូដនៅផលិតកម្ម M ដោយស្រីស្រស់រូបនេះ ទៅទទួលយកកាដូផ្ទះវីឡាយ៉ាងប្រណីត តម្លៃជាង១លានដុល្លារ នៅម្តុំវិទ្យាល័យឥន្ទ្រទេវី ហើយនៅថ្ងៃសម្ពោធនោះ មានកងអង្គរក្សរបស់លោកធំផ្កាយ២ យាមកាមព័ទ្ធជុំវិញ។
ភ្លាមៗនោះ សូលីកា ជិះរថយន្ត Lexus LS 460 តម្លៃ១១ម៉ឺនដុល្លារ ហើយពេលទៅច្រៀងមានអង្គរក្សតាមហែហមដល់ឆាក។ ប៉ុន្តែភាពហ៊ឺហានេះមានតែមួយប៉ប្រិចភ្នែក ស្រាប់តែធ្លាយដំណឹងថា សូលីកា មានជម្លោះជាមួយភរិយាទី២ របស់លោកផ្កាយ២ ទើបធ្វើឱ្យបុរសរូបនោះ មិនសប្បាយចិត្ត រហូតដកទ្រព្យពីស្រីស្អាតអស់ ទាំងវីឡានិងឡាន។

ប្រភពបានឱ្យដឹងថា គ្រាន់តែសូលីកា ចែកផ្លូវគ្នាជាមួយលោកផ្កាយ២ភ្លាម ក៏មានទាំងមន្ត្រីធំ និងកូនអ្នកមានទ្រព្យ សម្រុកគ្នាដណ្តើមបេះដូងនាង ទើបធ្វើឱ្យដំណឹងនេះសាយភាយដល់លោកផ្កាយ២ ហើយទីបំផុត បុរសដែលមានទ្រព្យស្តុកស្តម្ភ និងមានរថយន្តទំនើបៗ ជិះមិនក្រោម២០គ្រឿងនោះ បានព្យាយាមផ្សះផ្សាស្នេហ៍ជាមួយសូលីកា សាជាថ្មីឡើងវិញ ដោយលោកថែមទាំងអនុញ្ញាតឱ្យនាងអាចរាំច្រៀងនិងសម្តែងដូចមុនទៀតផង។

ទោះជាយ៉ាងណា ជុំវិញព័ត៌មានខាងលើនេះ អ្នកយកព័ត៌មានមិនអាចទាក់ទងសុំ យោបល់ពីតារាស្រីរូបស្រស់ ពេជ្រ សូលីកា បានទេ កាលពីម្សិលមិញនេះ៕