Wednesday, September 17, 2025
Homeតារាខ្មែរទេព បូព្រឹក្ស មិនទាន់ចង់លាភាពក្រមុំ

ទេព បូព្រឹក្ស មិនទាន់ចង់លាភាពក្រមុំ

ថ្វីត្បិតតែទេព បូព្រឹក្ស និងងួន ចាន់ ដេវីត បានដឹកដៃគ្នាទៅថត Pre Wedding នៅលើកោះ Maldives ហើយមែន ប៉ុន្តែអាពាហ៍ពិពាហ៍របស់ពួកគេនៅមិនទាន់ត្រូវបានកំណត់ឡើយ។

ការមិនទាន់ចង់លាភាពក្រមុំរបស់ទេព បូព្រឹក្ស នៅពេលនេះ អាចជាការគិតគូរពិធីមង្គលការនោះឱ្យបានល្អិតល្អន់សិន ព្រោះថា ថ្វីត្បិតតែកន្លងមក នាងនិងដេវីត ល្អូកល្អិនគ្នាយ៉ាងណា ក៏នៅតែមានភាពរកាំរកូសជាញឹកញាប់ជាមួយគ្នាផងដែរ។

ចំណែកប្រភពមួយទៀត បានបង្ហើបឱ្យដឹងថា ងួន ចាន់ដេវីត ចង់រៀបការឱ្យបានឆាប់ ដើម្បីបញ្ឈឺចិត្តតារាចម្រៀងម្នាក់ ខណៈដែលទេព បូព្រឹក្ស វិញ តែងបង្ហាញអារម្មណ៍ចង់បានកូនស្រីពឆាប់ៗផងដែរ។

មហាជនបានលើកឡើងថា គូស្នេហ៍ទេព បូព្រឹក្ស-ងួន ចាន់ដេវីត គឺស័ក្តិសមគ្នាខ្លាំងជាងគូស្នេហ៍តារាយុវវ័យផ្សេងៗទៀត ព្រោះថា ពួកគេចូលចិត្តការតុបតែងខ្លួន និងច្រៀងចម្រៀងស្រដៀងៗគ្នា គឺពិតជាគូព្រេងពីអតីតជាតិមែន។

ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះ គឺការរៀបអាពាហ៍ពិពាហ៍របស់ទេព បូព្រឹក្ស ជាមួយម្ចាស់បទ“រាំញីកែងជើង” ប្រាកដណាស់ថា នឹងធ្វើឱ្យដំណឹងស្នេហ៍របស់នាងជាមួយឧត្តមសេនីយ៍ម្នាក់ ដែលជាអតីតប្តីពិធីការិនីមួយនោះ នឹងស្ងប់ស្ងាត់ទៅវិញជាមិនខានឡើយ ខណៈបុរសនោះមានសង្សារជាស្រីក្មេងតារាល្បីជាច្រើនដួងទៀត។

ទេព បូព្រឹក្ស ហាក់តែលតោលក្រោយពីត្រូវដៃគូចម្រៀង និងជាសង្សារងួន ចាន់ដេវីត ស្ពាយបង្វេចចេញពីហង្សមាស ទើបធ្វើឱ្យតារាល្បីដោយសាររាំ មិនមែនល្បីដោយសារសំឡេងរូបនេះ ដូចបាត់ដៃម្ខាង ហើយធ្វើឱ្យទីផ្សារចម្រៀងផ្នែកយុវវ័យរបស់នាងចាញ់ប្រៀបរ៉ាប៊ី របស់ថោន។

យ៉ាងណា មានព័ត៌មានថា បើបូព្រឹក្ស ចេញពីហង្សមាស ដូចគូស្នេហ៍នោះ គឺផលិតកម្មថោន បើកទ្វាររង់ចាំពួកគេទាំង២ ដោយរីករាយ៕

RELATED ARTICLES