Wednesday, September 17, 2025
Homeតារាខ្មែរនៅ សុនិតា គូស្នេហ៍ក្នាញ់ក្បាលពោះសិចសុី

នៅ សុនិតា គូស្នេហ៍ក្នាញ់ក្បាលពោះសិចសុី

នៅ សុនិតា ដែលពពោះកូនដំបូងជាង៥ខែ ទាំងមិនទាន់រៀបការជាមួយគូស្នេហ៍ពោះម៉ាយ ទិត ថាវរិទ្ធ នោះ ត្រូវប៉ាន់ថតស្ពតឱ្យក្រុមហ៊ុនមួយចំនួន ដែលធ្វើឱ្យនាងហ៊ានព្រលែងក្បាលពោះយ៉ាងសិចស៊ី ធ្វើឱ្យអនាគតស្វាមីរបស់នាង កាន់តែស្រលាញ់នាងស្ទើរលេបថែមទៀត…។

នៅ សុនិតា សម្ងំតែនៅផ្ទះវីឡាទ្រនំស្នេហ៍ឯបុរីប៉េង ហួត (បឹងស្នោ) មិនហ៊ានដើរចូលតាមបណ្តាកម្មវិធីអ្នកសិល្បៈដូចមុនទៀតទេ ព្រោះតែផ្ទៃពោះរបស់នាងកាន់តែរីកធំទៅៗ ហើយត្រៀមសម្រាលកូនដំបូង នៅអំឡុងខែសីហា ខាងមុខនេះហើយ។

អតីតពិធីការិនីទូរទស្សន៍ប៉ុស្តិ៍លេខ៥ នៅ សុនិតា ដែលធ្លាប់មានព័ត៌មានថា ត្រូវបានអ្នកដឹកនាំកម្មវិធីសិល្បៈម្នាក់ តាមស្នេហាដែរនោះត្រូវអនាគតស្វាមីរបស់នាង លោកទិត ថាវរិទ្ធ កាន់តែស្រលាញ់ និងថ្នាក់ថ្នមសុនិតា ថែមទៀត នៅពេលដែលកំពូលស្នេហ៍របស់លោកថតសិចស៊ីចេញក្បាលពោះ ផ្សព្វផ្សាយឱ្យក្រុមហ៊ុនមួយ កាលពីពេលថ្មីៗនេះ។

ប្រភពបានឱ្យដឹងថា នៅ សុនិតា ត្រូវអនាគតស្វាមីស្រលាញ់ខ្លាំងជាងអតីតគូស្នេហ៍របស់លោកមុនៗ ដូចជា អ្នកនាងលី ម៉ារីណា និងស៊ឹម សូលិកា ជាដើម ព្រោះលើកនេះ សុនិតា ពពោះឱ្យលោក ដោយមិនសោកស្តាយពីអាជីពសិល្បៈ ខណៈដែលអតីតគូស្នេហ៍របស់លោកផ្សេងៗទៀត មិនអាចសម្រេចបំណងបង្កើតកូនង៉ែត ឱ្យលោកបានបីប្រលែងលេងដូចសុនិតា ឡើយ។

ប៉ុន្តែយ៉ាងណា អ្នកសិល្បៈដែលជិតស្និទ្ធសូនីតា នៅតែបង្ហាញភាពស្រពេចស្រពិល ចំពោះការសន្និដ្ឋានថា ចំណងស្នេហាខុសវ័យមួយនេះ អាចឈានទៅរកជីវិតអាពាហ៍ពិពាហ៍ ក្រោយសុនិតា សម្រាលកូនបានឬអត់នោះ ដោយពួកគេអះអាងស្រដៀងគ្នាថា លោកថាវរិទ្ធ ជាបុរសពូកែធ្វើឱ្យតារាស្រីៗចាប់អារម្មណ៍លើលោកខ្លាំងណាស់ ហើយពេលឡើងងារជាឯកឧត្តមទៀត។

ទោះជាគេដឹងថា លោកមានភរិយា (នៅ សុនិតា) មែន ប៉ុន្តែការមានទ្រព្យតម្លៃរាប់លានដុល្លារ នៅលើដីធ្លីនោះ ធ្វើឱ្យតារាស្រីៗមួយចំនួនទៀត នៅតែចូលចិត្តក្បែរៗលោក ហេតុនេះហើយ បើសិនជាសុនិតា សម្រាលកូនហើយ មិនគិតគូររឿងរៀបការទេ អាចនឹងពិបាកតាមការពារគូស្នេហ៍ជាមិនខានឡើយ ។

ព័ត៌មានបានឱ្យដឹងថា សុនិតា បានភ្ជាប់ពាក្យជាមួយលោកថាវរិទ្ធ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីពួកគេមានទំនាក់ទំនងស្នេហាជាមួយគ្នា ជាង១ឆ្នាំ និងធ្លាប់បានចេញទៅសាងអនុស្សារីយ៍ជាមួយគ្នានៅអូស្ត្រាលី ទៀតផង។

ការស្រវាឱបពោះម៉ាយចោលស្នេហ៍មន្ត្រីធំទាំងឡាយនោះ ធ្វើឱ្យតារាខ្លះបានពេប ជ្រាយសុនិតា ប៉ុន្តែតាំងពីលោកថាវរិទ្ធ ឡើងឋានៈជាឯកឧត្តម ហើយសុនិតា ឡើងជាជំទាវតូចមក ម្នាក់ៗបែរជានាំគ្នាខ្សឹបខ្សៀវថា សុនិតា ត្រងស្នេហ៍លោកថាវរិទ្ធ ពីសូលិកា នោះ បែរជាមានរាសី ធ្វើឱ្យលោកថាវរិទ្ធ ឡើងធំ ហើយនាងឡើងធ្វើជាជំទាវ ទាំងមិនគួរឱ្យជឿទៅវិញ។

ទោះជាយ៉ាងណា ទស្សនិកជនរង់ចាំមើលថា ក្រោយពេលសម្រាលកូននាពេលខាងមុខនេះ តើនៅ សុនិតា នឹងបោះបង់អាជីពសិល្បៈចោលទាំងស្រុង ដើម្បីផ្គាប់ចិត្តស្វាមីជាឯកឧត្តម ឬយ៉ាងណា? ខណៈដែលតារាមួយចំនួនទៀត ក៏ចាំអ៊ុតមើលថា គូស្នេហ៍សុនិតា នឹងកាន់តែស្រលាញ់តារារូបនេះខ្លាំងថែមទៀត ឬក៏មានចិត្តប្រែប្រួល ក្រោយពេលនាងនឹងសម្រាលកូនបានមួយ នៅ៣ខែខាងមុខទៀតនេះ។

ក្រៅពីនៅ សុនិតា តារាដែលយកកូន មុនរៀបការ មានដូចជា ឡោម លក្ខិណា , សុន ស្រីពេជ្រ , ទេព សម្ផស្ស ជាដើម ខណៈដែលអតីតតារាមួយចំនួន ទៀតមាន ឱក បូរី និងពេជ្រ ច័ន្ទបរមី ជាដើមនោះ ទោះជាកូនជិតពេញកំលោះក្រមុំ ទៅហើយ ក៏មិនខ្វល់រឿងរៀបការឡើយ។

ទស្សនិកជនរង់ចាំមើលថា សុនិតា យកកូនប៉ុន្មាននាក់ដែរទៅ ទើបគិតគូររឿងក្រាបផ្ទឹម ស្របពេលដែលមុននេះ មានគេរិះគន់ថា នាងសាងស្នេហ៍ឥតខាន់ស្លា ប៉ុន្តែនាងបានតបវិញថា បានធ្វើពិធីតិចតួចហើយ តែមិនដឹងថា ជាការសែនព្រេន ឬពិធីអ្វីឡើយ៕

RELATED ARTICLES