លោកសុខ មេសា ហៅនាយចឺម បានអះអាងថា នាយនឹងងាកមកធ្វើបទចម្រៀង Original Songs វិញហើយ ចាប់ពីពេលនេះ តទៅនឹងមិនច្រៀង Cover បទពីដើមៗទៀតឡើយ។

ការថ្លែងបែបនេះរបស់នាយចឺម បន្ទាប់ពីនាយបានរងការរិះគន់ពេលច្រៀងបទ “អូនជាអ្នកមានសម និងអ្នកមានដូចគ្នា” ដែលកាឡៃបទភ្លេងពីបទ “នឹកភូមិភ្នំធំ” របស់អ្នកស្រីរស់ សេរីសុទ្ធា។

នាយចឺម ថ្លែងថា “ឥឡូវខាងក្រសួងលែងឱ្យច្រៀង Cover បទមរតកដើមទៀតហើយ។ ខ្ញុំធ្វើបទចម្រៀង Original វិញម្តង ហើយការងារនេះប្រគល់ឱ្យសាន់ដេ ចាត់ចែងទាំងស្រុង ខ្ញុំគ្មានអ្នកនិពន្ធផ្ទាល់ខ្លួនទេ។

នាយចឺម បានបន្តថា ចំពោះការរិះគន់ពេលខ្ញុំច្រៀងបទ Cover មរតកដើមកន្លងមក ប៉ះពាល់ដល់ខ្ញុំខ្លះដែរ តែខ្ញុំជាតារាចម្រៀង គឺធ្វើទៅតាមក្រុមហ៊ុនដាក់ឱ្យធ្វើទេ”។

នាយចឺម ហាក់មានទឹកមុខស្រស់ថ្លា ព្រោះពេលនេះរកបានសង្សារថ្មីខ្ចីល្វក់ស្អំរបួស បេះដូង គឺតារាសម្តែងស្រីស្រស់ Je Far បន្ទាប់ពីនាយដំបៅបេះដូងមួយរយៈ ដោយសារតែអតីតសង្សារស្រីស្អាតដល់ទៅ២រូបបានចាក ចេញពីនាយចឺម ព្រមៗគ្នា ទៅមានថ្មីអស់នោះ គឺនាងពុធ ស្រីខួច និងអៀ ម៉េងលិ ហៅអូន ម៉ីម៉ី៕

