ក្នុងឈុតខោខាប៊យខ្មៅ ពាក់អាវសខ្លី វៀលក្លៀក បញ្ចេញរន្ធផ្ចិតយ៉ាងសិចស៊ី គួរឲ្យព្រឺព្រួចនោះ ពេជ្រ សោភា ត្រូវបានអ្នកគាំទ្រសរសើរនាងថា ជាតារាពូកែថែរាងឲ្យស្វែលស្លីមស្អាត។ បើទោះជាតារាហង្សមាស រូបនេះ អះអាងថា “ឆ្នាំនេះ ”ឆ្នាំអូន៣៦ឆ្នាំ” ទៅហើយក្ដី”។

ក្រុមអ្នកគាំទ្រតារាចម្រៀងពេជ្រ សោភា ចង់ឲ្យនាងទម្លាយពីអាថ៌កំបាំង ដែលធ្វើឲ្យនាងមានរាងស្អាត និងមិនចាស់ជ្រីវជ្រួញទៅតាមវ័យ ទើបសោភា ប្រាប់អ្នកយកព័ត៌មានយើងថា នាងបានប្រើប្រាស់ផលិតផល Pre-B (FiBER) ដែលមានការណែនាំពីដុកទ័រជំនាញរបស់ថៃ ទើបធ្វើឲ្យនាងបានរាងជាទីពេញចិត្ត ដូចនៅពេលនេះ។

ពេជ្រ សោភា ថ្លែងថា ”អាថ៌កំបាំងរាងខ្ញុំហ្នឹង គឺបានមកពី FiBER វាធ្វើឲ្យរាងយើងស្អាតស្លីម ហើយខ្ញុំបាននាំចូលផលិតផលនេះ ផ្ដាច់មុខតែម្ដង។ ខ្ញុំបានទទួលការណែនាំពីលោកដុកទ័រជំនាញពីថៃ ប្រាប់ពីផលល្អនៃផលិតផលនេះ គឺយើងញាំទៅ វាមិនប៉ះពាល់ដល់សុខភាពយើងទេ ហើយវាជួយយើងឲ្យមានរាងស្អាត”។

មួយរយៈចុងក្រោយនេះពេជ្រសោភាហាក់ចាប់អារម្មណ៍ងាកមករកស៊ីផ្នែកគ្រឿងCosmeticនិងការនាំចូលផលិតផលរក្សាសម្រស់ពីបរទេសមកលក់ផ្ដាច់មុខទៀតផងទើបធ្វើឲ្យនាងត្រូវប៉ាន់ទាំងកើបលុយពីអាជីពចម្រៀងនិងមុខរបរក្រៅសិល្បៈនេះ។

ការសម្រុកធ្វើជំនួញរបស់ពេជ្រសោភានេះចំពេលដែលមានដំណឹងថាសោភាកំពុងជួបវិបត្តិស្នេហ៍យ៉ាងធ្ងន់ធ្ងរព្រោះត្រូវអតីតសង្សារដល់ទៅ២នាក់រៀបការនឹងត្រៀមចូលរោងការចោលប៉ុន្តែតារាហង្សមាសរូបនេះ បញ្ជាក់ថាការលើកឡើងបែបនោះគឺមិនត្រូវឡើយព្រោះនាងមិនដែលយកស្នេហាជាធំជាងការងារទេហើយបើអ្នកណាដឹងច្បាស់ថាសង្សាររបស់នាងការចោលនោះជួយប្រាប់ផងថាតើជាអ្នកណាទៅ?ឬមួយគេចេះតែនិយាយផ្ដេសផ្ដាសទេ?៕


