Wednesday, September 17, 2025
Homeតារាខ្មែរស៊ឹម សូលិកា ហ៊ានរៀបការជាមួយ អេង រិទ្ធី ឬទេ ?

ស៊ឹម សូលិកា ហ៊ានរៀបការជាមួយ អេង រិទ្ធី ឬទេ ?

ចំណងស្នេហ៍អ្នកមេម៉ាយ ស៊ឹម សូលិកា  និងពោះម៉ាយ អេង រិទ្ធី កាន់តែផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឱ្យគូស្នេហ៍យុវវ័យមួយចំនួនច្រណែនពួកគេទៀតផង ព្រោះទោះជាមមាញឹកយ៉ាងណា ក៏សូលិកា  និងលោករិទ្ធី នៅតែឆ្លៀតសាសងស្នេហ៍ទាំងក្នុងនិងក្រៅស្រុក ដូចជា ពេលថ្មីៗនេះ អ្នកទាំងពីរបានបណ្តើរគ្នាទៅដើរលេងនៅសហរដ្ឋអាមរិក ជាដើម បន្ទាប់ពីឆ្នាំមុន គូស្នេហ៍នេះក៏បានដឹកដៃគ្នាទៅលេងនៅប្រទេសអូស្ត្រាលី ផងដែរ។

មានពេលខ្លះ ស៊ឹម សូលិកា បានហៅលោកអេង រិទ្ធី ថាជាឯកឧត្តមៗ ខណៈដែលលោករិទ្ធី បានសរសេរសារជូនពរទៅសូលិកា វិញ ដោយហៅនាងថា ជាជំទាវៗជាសាធារណៈទៀតផង ដែលមើលទៅគូស្នេហ៍តារា1គូនេះ ព្យាយាមលើកទឹកចិត្តឱ្យគ្នាទៅវិញទៅមក ហើយពួកគេហាក់កំពុងមានសេចក្តីសុខខ្លាំងណាស់ ពេលដែលចាប់ដៃគ្នាសាងស្នេហ៍ក្រោមដំបូលតែមួយនេះ។

ប៉ុន្តែពាក្យខ្សឹបខ្សៀវជាច្រើនបានកើតចេញទាំងក្នុង និងចង្កោមអ្នកសិល្បៈ ព្រោះថា តាំងពីចាប់ដៃជាមួយលោកអេង រិទ្ធី មក សូលិកា កាន់តែមានទ្រព្យច្រើនទៅៗ រហូតគ្រាន់តែនាងចំណាយលើការទិញរថយន្ត និងផ្ទះវីឡា អស់លុយក្បែរ1លានដុល្លារទៅហើយ។

សូលិកា ដែលមានរថយន្តទំនើប Jaguar និង Lexus Lx 570 2015 នោះ បានទិញ Lexus Lx 570 2019 ដ៏ថ្មីសន្លាងមួយគ្រឿងទៀត ដែលមានតម្លៃដល់ទៅជាង20ម៉ឺនដុល្លារឯណោះ ដែលការបង្ហាញភាពហ៊ឺហានេះ ត្រូវបានតារាមួយចំនួនលើកឡើងថា សូលិកា ហាក់មានចេតនាចង់បញ្ឈឺចិត្តអតីតគូស្នេហ៍ គឺលោកទិត ថាវរិទ្ធ។

ទោះជាយ៉ាងណា ជុំវិញការមានទ្រព្យលឿនដូចផ្លេកបន្ទោររបស់អ្នកមេម៉ាយ ស៊ឹម សូលិកា នៅពេលនេះ គឺត្រូវបានទាំងនៅក្នុងចង្កោមអ្នកសិល្បៈ និងស្រទាប់មហាជនបានលើកឡើងថា សូលិកា ដូចជាមានអាថ៌កំបាំងស្នេហ៍នៅក្រោយខ្នង។

ការលើកឡើងបែបនេះ ព្រោះតែគេយល់ថា ពោះម៉ាយអេង រិទ្ធី គ្មានលទ្ធភាពទៅទិញរថយន្តទំនើបៗ និងផ្ទះវីឡា តម្លៃជាង30ម៉ឺនដុល្លារ ស្ថិតនៅគម្រោងទី8 បុរីប៉េង ហួត ផ្គាប់ចិត្តសូលិកា ក្នុងពេលតែមួយបែបនេះឡើយ ថ្វីត្បិតតែពេលនេះលោកបានឡើងឋានៈជាឯកឧត្តមក្តី។

ប្រភពបានឱ្យដឹងថា ក្រោយពីស៊ឹម សូលិកា ផ្តាច់ស្នេហ៍ពីលោកទិត ថាវរិទ្ធ ភ្លាម មានមន្ត្រីធំៗជាច្រើនតាមសុំស្នេហា ហើយក្នុងនោះ មានទាំងឧកញ៉ាវ័យចំណាស់ល្បីឈ្មោះម្នាក់ទៀតផង តែទីបំផុត សូលិកា បែរជាបង្ហាញស្នេហ៍ជាចំហជាមួយលោកអេង រិទ្ធី ទៅវិញ ដែលធ្វើឱ្យអតីតគូស្នេហ៍របស់នាង គឺលោកថាវរិទ្ធ ស្រឡាំងកាំងនិយាយមិនចេញឡើយ។

ប៉ុន្តែតារាដែលស្និទ្ធស្នាលនឹងសូលិកា បែរជានិយាយគាំទ្រអ្នកមេម៉ាយរូបនេះទៅវិញ ដោយលើកឡើងថា អំឡុងពេលដែលសូលិកា ភ្ជាប់ស្នេហ៍ជាមួយលោករិទ្ធី ជាង5ឆ្នាំ នាងមិនមានទ្រព្យផ្ទាល់ខ្លួនច្រើនដូចជាពេលនេះទេ ប៉ុន្តែគ្រាន់តែចាប់ដៃជាមួយអេង រិទ្ធី មកលុយឡានវីឡាមកព្រមគ្នាតែម្តង។

ទោះជាស៊ឹម សូលិកា កាន់តែស្អិតល្មួតជាមួយអេង រិទ្ធី ដូចប្តីប្រពន្ធថ្មោងថ្មី ទើបរៀបការហើយមែន តែអ្នកទាំងពីរមិនទាន់ហ៊ានកំណត់ថ្ងៃរៀបការជាលើកទី2 ក្នុងជីវិតរបស់ពួកគេ ដែលសុទ្ធតែបែកបាក់ស្នេហ៍ចាស់ ដូចគ្នានោះឡើយ។

ការមិនហ៊ានក្រាបផ្ទឹមរបស់សូលិកា នៅពេលនេះកាន់តែធ្វើឱ្យគេសង្ស័យថែមទៀត ចំណងស្នេហានាងជាមួយលោកអេង រិទ្ធី ដែលត្រូវបានតែងតាំងជាទីប្រឹក្សាសម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស នេះជាស្នេហា “ក្លែងក្លាយ” ដើម្បីបាំងស្នេហ៍ពិតនៅក្រោយខ្នងប៉ុណ្ណោះ។ ប៉ុន្តែបើសូលិកា ពិតជាហ៊ានដឹកដៃអេង រិទ្ធី ក្រាបផ្ទឹមមែននោះ ពាក្យចចាមអារ៉ាមទាំងឡាយដែលថា ពួកគេលេងល្ខោនស្នេហ៍នោះ នឹងត្រូវបន្សាបជាមិនខាន។

ស៊ឹម សូលិកា មិនអាចទាក់ទងសុំការបំភ្លឺបានទេ ព្រោះកាលពីពេលថ្មីៗនេះ ទូរស័ព្ទមិនចូល។ ប៉ុន្តែកន្លងមក នាងធ្លាប់ព្រមានអ្នកយកព័ត៌មានយើងថា បើសួររឿងទាក់ទងជាមួយអេង រិទ្ធី មិនបាច់តេមកនាងទេ ព្រោះនាងមិនចង់និយាយរឿងនេះឡើយ៕

RELATED ARTICLES