Wednesday, September 17, 2025
Homeតារាខ្មែរនៅ សុនិតា មិនខ្លាចជួបរឿងដូចរៀមច្បង

នៅ សុនិតា មិនខ្លាចជួបរឿងដូចរៀមច្បង

នៅ សុនិតា ដែលបានរួមរស់ក្រោមដំបូលតែមួយ ជាមួយលោកទិត ថាវរិទ្ធ រយៈពេល១ឆ្នាំគត់ គិតត្រឹមនាងភ្ជាប់ពាក្យជាមួយអតីតនាយរងទូរទស្សន៍បាយ័ន នោះ ពេលនេះនាងត្រៀមផ្តល់កំណើតឱ្យកូនស្រីជាលើកដំបូងក្នុងជីវិតរបស់នាង ដែលជាតំណក់ឈាមរបស់លោកថាវរិទ្ធ។

ការពពោះមុនពេលរៀបការរបស់សុនិតា នៅពេលនេះវាបានបង្កភាពចម្រូងចម្រាសដល់អ្នកគាំទ្ររបស់នាងខ្លះ ព្រោះអ្នកសរសើរមានតិចជាងអ្នករិះគន់ ដោយមនុស្សមួយចំនួនថា នាងផ្តល់គំរូមិនល្អក្នុងសិល្បៈ ព្រោះសាងស្នេហ៍ឥតខាន់ស្លា តែខ្លះទៀតបែរជាគាំទ្រនាងថា ពពោះធំប៉ុណ្ណឹងហើយ នាងនៅតែស្អាត និងដាស់តឿនឱ្យតារារូបនេះកុំស្លៀកពាក់តឹងៗពេក ប្រយ័ត្នប៉ះពាល់ដល់សុខភាពទារកដែលមានអាយុជាង៦ខែនេះ ជាដើម។

យ៉ាងណា សុនិតា ធ្លាប់ពន្យល់ដល់អ្នករិះគន់នាងហើយថា នាងបានធ្វើពិធីតាមប្រពៃណីខ្មែរតិចតួច ហើយនៅមុនពេលមានកូននេះ ហើយនាងក៏អរគុណដល់អ្នកដែលនៅគាំទ្រនាងដែរ។

ជុំវិញនៅ សុនិតា ដែលធ្លាប់តែប្រកែករឿងមានស្នេហាជាមួយលោកទិត ថាវរិទ្ធ ប៉ុន្តែពេលនេះបែរជាត្រៀមសម្រាលកូនដ៏គួរឱ្យភ្ញាក់ផ្អើលនោះ មានតារាជាច្រើនបានលើកឡើងថា សុនិតា ក្លាហានហ៊ានយកកូនភ្លាមៗ ពេលដែលចាប់ដៃជាមួយលោកទិត ថាវរិទ្ធ គឺនាងហាក់គ្មានការព្រួយបារម្ភជួបរឿងដូច រៀមច្បងឡើយ។

ការលើកឡើងយ៉ាងនេះ ដោយសារតែកន្លងមក លី ម៉ារីណា និងស៊ឹម សូលិកា សុទ្ធតែជាអតីតគូស្នេហ៍របស់លោកទិត ថាវរិទ្ធ តែទីបំផុត ពួកគេបែរចែកផ្លូវជាមួយលោកថាវរិទ្ធ យ៉ាងចម្រូងចម្រាសកណ្តាលទីទៅវិញ។

ដោយឡែក នៅ សុនិតា វិញ នាងហាក់មានទំនុកចិត្តខ្លាំងណាស់ជាមួយអតីតប្តី លី ម៉ារីណា និងសង្សារស៊ឹម សូលិកា នេះ ហើយគេជឿថា បន្ទាប់ពីសម្រាលកូនលើកដំបូងរួចហើយនោះ សុនិតា នឹងរៀបគម្រោងយកកូនថែមទៀតជាមិនខានឡើយ បើទោះជាមង្គលការនៅឆ្ងាយសន្លឹមក្តី៕

RELATED ARTICLES