ក្រៅពីមហាញឹករាំច្រៀងលើឆាកតន្ត្រីស្ទើររាល់ថ្ងៃនោះ ពេជ្រ សោភា បានងាកទៅលក់ផលិតផលគ្រឿង Cosmetics តាម Online ដោយមុននេះលេចឮថា សោភា កាក់កបខ្លាំង រហូតលក់ដាច់ខែខ្លះអស់ Collagen នោះ រហូតដល់ទៅ500កំប៉ុងទៀតផង ទើបធ្វើឱ្យអ្នកគាំទ្រសោភា ភ័យខ្លាចតារារូបនេះលែងអើពើជាមួយអាជីពចម្រៀងេ ដាយជាប់ដៃងាកទៅកើបលុយលក់គ្រឿងសម្អាងទាំងនោះ ដូចម៉ូលីកា ទៀតផង។

ពេជ្រ សោភា បានឱ្យដឹងថា “ឮគេថា ខ្ញុំលក់ដាច់ម៉្លេះ រហូតក្នុង1ខែ ដល់ទៅ500កំប៉ុង អ៊ីចឹងមិនដឹងជាយកលុយទៅណាទេ? ខ្ញុំសូមកែតម្រូវបន្តិច មិនមែនក្នុង1ខែ លក់ដាច់ជាង 500កំប៉ុងទេ គឺដាច់ Collagen និង Fiber ហ្នឹងអស់ដល់ទៅជាង5000កំប៉ុងចា៎ ថាលក់ដាច់សាហាវខ្លាំងណាស់”។

តាមរយៈការចំណេញលុយធំកើបពីគ្រឿង Cosmetics នេះ គេឃើញពេជ្រ សោភា ដែលជិះរថយន្តទំនើប Range Rover ពណ៌ខ្មៅ 1គ្រឿងយ៉ាងកាលីពនោះ ស្រាប់តែពេលនេះបានទិញរថយន្ត Porsche ពណ៌សថ្មីសន្លាងថែម1គ្រឿងទៀត ទើបធ្វើឱ្យតារាមួយចំនួនពិបាកប្រជែងរឿងលេងម៉ូដឡាន តាមសោភា ព្រោះថា គ្រាន់តែរថយន្ត2គ្រឿងនេះ សោភា បានចំណាយប្រាក់ក្បែរ30ម៉ឺនដុល្លារទៅហើយ។

ពេជ្រ សោភា មិននិយាយរឿងប្រភពទិញឡានថ្មី Porsche ទេ តែនាងបែរជានិយាយថា ពេលនេះសប្បាយចិត្តណាស់ព្រោះ P-Collagen ក៏ត្រូវបានក្រុមស្រីស្អាត OMG Girls Dance ក៏បានជ្រើសយកទៅប្រើប្រាស់ផងដែរ។

ក្រៅពីពេជ្រ សោភា តារាដែលលក់គ្រឿង Cosmetics តាម Online កាក់កបខ្លាំង និងប្តូរឡានថ្មី មានដូចជា ម៉ូលីកា ទិញ Lexus Rx 450h ខណៈហ្សូរីដា ទិញ Toyota Tundra មួយគ្រឿង ជូនម្តាយផងដែរ៕

