Wednesday, September 17, 2025
Homeតារាខ្មែរឌុច សុភា សម្រស់ប្រែប្រួល

ឌុច សុភា សម្រស់ប្រែប្រួល

អ្នកមេម៉ាយកូន១ ឌុច សុភា ធ្លាប់ត្រូវបានគេគិតថា ជាស្រីស្អាតម្នាក់ក្នុងសិល្បៈ ដោយនាងថែមទាំងមិនបានកែកុនសម្រស់សិប្បនិម្មិត ដូចតារាផ្សេងទៀតផង។ ប៉ុន្តែការបាត់ខ្លួនជាង៥ឆ្នាំ ក្រោយលែងប្តីមន្ត្រីប៉ូលិស លោកពៅ សីហា កាលពីឆ្នាំ២០១១ ដោយបន្សល់កូនប្រុសម្នាក់ ឈ្មោះខេនខេន អាយុជិត១០ឆ្នាំនោះ សុភា បានបង្ហាញខ្លួនសាជាថ្មីក្នុងអាជីពចាស់ តាមរយៈការថតកុនឱ្យហង្សមាស រឿង “កូន ពស់កេងកង” និងរឿង “ខ្ញុំមានញាណលើស” ក្នុងឋានៈជាតួម្តាយនោះ សុភា ពិតជាមាន សម្រស់ប្រែប្រួលខុសពីមុនឆ្ងាយមែន។

អ្នកនាងនាងឌុច សុភា ឡើងគីឡូជ្រុលរហូតខូចរាងស្វែលពីមុនអស់ ខណៈដែលមិត្តរួមអាជីពបានបង្អាប់នាងថា សុភា បែកសាច់អស់។ ការប្រែប្រួលសម្រស់របស់សុភា នេះ គឺតាមតារាដែលជិតស្និទ្ធនាង បង្ហើបប្រាប់ថា អ្នកមេម៉ាយរូបនេះចូលចិត្តញ៉ាំស្រាបៀរញឹកញាប់ពេក ទើបធ្វើឱ្យឡើងគីឡូជ្រុលយ៉ាងនេះ។

ទោះជាយ៉ាងណា ក្រោយពីត្រូវមិត្តភក្តិបង្អាប់រឿងឡើងគីឡូប្លែកនោះ គេឃើញឌុច សុភា បានងាកមកហាត់ប្រាណច្រើនជាងពេលមុនៗដែរ ដើម្បីកុំឱ្យកាម៉ាប់ៗពេក។

ដោយឡែក ការមានសិទ្ធិសេរីភាពពេញលេញវិញ ក្រោយបាត់ខ្លួនអស់ជាង៥ឆ្នាំនេះ សុភា មិនត្រូវបានគូស្នេហ៍បាំងមុខដែលគេសង្ស័យថា ជាលោកផ្កាយ២នោះ ហួងហែងឱ្យនៅតែក្នុងទ្រុងស្នេហ៍ដូចមុនទៀតទេ គឺនាងអាចថតសម្តែងដោយសេរី ពិសេស គឺសុភា ព្រមធ្វើតួម្តាយទៀតផង។

យ៉ាងណា អ្នកមេម៉ាយកូន១ ឌុច សុភា ដែលរស់នៅយ៉ាងហ៊ឺហាលើផ្ទះវីឡា តម្លៃជាង២០ម៉ឺនដុល្លារ នៅភូមិបៃតង សង្កាត់ភ្នំពេញថ្មី និងជិះរយន្ត Range Rover យ៉ាងកាលីពនោះ មិនត្រូវបានភរិយាមន្ត្រីធំតាមព្យាបាទដូចមុនទៀតឡើយ ក្រោយពីលោកជំទាវម្នាក់ចោទនាងថា សុភា បានប្រាក់ពីប្តី គាត់មិនក្រោម១លានដុល្លារឡើយ៕

RELATED ARTICLES