Wednesday, September 17, 2025
Homeតារាខ្មែរនាយចឺម រក្សាសង្សារទី៣ បានអត់ ?

នាយចឺម រក្សាសង្សារទី៣ បានអត់ ?

សុខ មេសា ហៅនាយចឺម បានរងឈឺផ្សាបេះដូង២លើកមកហើយ ដែលធ្វើឱ្យអតីតតារាកំប្លែង CTN រូបនេះ សោកស្តាយជាពន់ពេក ព្រោះនារីដែលជាម្ចាស់ចិត្តរបស់នាយ សុទ្ធតែជាស្រីស្អាតសាច់សខ្ចីល្វក់ ដូចជា ពុធ ស្រីខួច និងអៀ ម៉េងលិ ហៅអូនម៉ីម៉ី ដែលពេលនេះពួកគេមានសង្សារថ្មីចោលនាយចឺម អស់ទៅហើយ។

ទោះជាយ៉ាងណា ដើម្បីឱ្យស្រីស្អាតទាំង២បានភ្លឺភ្នែក នាយចឺម រកបានសង្សារជាតារាសម្តែងជើងថ្មីសាច់សខ្ចីដូចបណ្តូលចេក គឺស្រីស្អាត Je Far ដែលពេលនេះ នាយចឺម ស្រលាញ់ខ្លាំងជាងអតីតសង្សារទៅទៀត ព្រោះទៅណាជិះឡានជាមួយគ្នា និងថែមទាំងបណ្តើរស្រីស្រស់ទៅតាមឆាកតន្ត្រីទៀតផង។

ទស្សនិកជនចាំមើលថា តើសង្សារទី៣របស់នាយចឺម នេះ អាចដឹកដៃគ្នាឈានទៅរៀបមង្គលការបានដែរឬទេ ខណៈដែលស្រីស្អាត Je Far បានប្រាប់អ្នកយកព័ត៌មានយើងថា នាងនិងបងចឺម កំពុងស្ថិតក្នុងដំណាក់កាលមើលចិត្តថ្លើមគ្នាជាមុនសិន មិនទាន់គិតគូរដល់ការភ្ជាប់ពាក្យ ឬ រៀបការទេ។

គួរបញ្ជាក់ថា អំឡុងពេលដែលនាយចឺម ភ្ជាប់ស្នេហ៍ជាមួយស្រីស្អាតពុធ ស្រីខួច និងអូនម៉ីម៉ី នោះ នាយចង់ជ្រើសយកស្រីស្រស់ម្នាក់ក្នុងចំណោមពួកនាងទាំង២ ដើម្បីក្រាបផ្ទឹម។ ប៉ុន្តែគួរឱ្យស្តាយ នៅទីបំផុត នាយចឺម “ត្រីរ៉ស់ក៏រួច ទន្សាយក៏រួច” ព្រោះស្រីស្អាតទាំង២ បានដើរចេញពីនាយចឺម ព្រមៗគ្នា ដោយលើកហេតុផលថា លោកចឺម សាវាពេក មានសង្សារស្អាតប៉ុណ្ណឹង ហើយនៅរកក្រៅទៀត ទើបពួកនាងទៅរកអ្នកថ្មីដែលមានចិត្តស្មោះជាងតារាសាន់ដេ នេះ។

ប៉ុន្តែពេលនេះ នាយចឺម លែងដេកស្តាយស្រីស្អាតទាំង២ទៀតហើយ ព្រោះរកបានអូន Je Far មកស្អំរបួសបេះដូង និងលុបបំបាត់ពាក្យចរចាមរ៉ាមរឿងដែលគេថា នាយស្រលាញ់ភេទដូចគ្នាជាមួយថៅកែផលិតកម្ម BKS លោកឈុន សុវណ្ណភក្តី ទៀតផង៕

RELATED ARTICLES