Wednesday, September 17, 2025
Homeតារាខ្មែរជីមមី ចង់ប្រឡូកក្នុងអាជីពសម្តែងថែមទៀត ទោះបានប្រាក់ចំណូលតិច

ជីមមី ចង់ប្រឡូកក្នុងអាជីពសម្តែងថែមទៀត ទោះបានប្រាក់ចំណូលតិច

ជីមមី ជាពិធីការិនីសំខាន់របស់ PNN ព្រោះនាងពូកែវោហារសព្ទធ្វើអត្ថាធិប្បាយ និងចេះបង្កបរិយាកាសឱ្យអ្នកទស្សនាបានរីករាយ។

ស្រីស្រស់សាច់សខ្ចីរាងស្រលន កញ្ញាជីមមី ត្រូវប៉ាន់ធ្វើពិធីការិនីដល់ទៅ ៤ភាសា គឺខ្មែរ , ថៃ , ចិន និងអង់គ្លេស ទើបធ្វើឱ្យបណ្តាក្រុមហ៊ុន Agency មួយចំនួនត្រូវការនាង ដូចខៀវ សានសាណា និង Vj ណាណា ដែរ។

ប៉ុន្តែជីមមី អះអាងថា ការចេះតែជំនាញពិធីការិនីមួយមុខ គឺមិនទាន់គ្រប់គ្រាន់សម្រាប់នាងឡើយ ព្រោះបំណងរបស់នាង ចង់ហក់ចូលថតសម្តែង MV និងកុន នាពេលខាងមុខនេះ។

ពិធីការិនីរូបនេះ បញ្ជាក់ថា “ខ្ញុំត្រូវតែបង្កើនសមត្ថភាពថែមទៀត ខ្ញុំមិននៅត្រង់ហ្នឹងទេ។ ខ្ញុំចង់ចូលថតកុនសម្តែង MV អី នៅពេលវេលាសមស្របណាមួយ បើទោះជាការថតសម្តែង មិនសូវបានលុយច្រើន ដូចធ្វើពិធីការិនីមែន ប៉ុន្តែខ្ញុំស្រលាញ់ខាងហ្នឹងយូរហើយដែរ អ៊ីចឹងគ្មានឧបសគ្គទេ”។

RELATED ARTICLES