Wednesday, September 17, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា សម្រុកក្រេបចន្ទទឹកឃ្មុំ ដល់៦ប្រទេស រយៈពេលជាង២សប្តាហ៍

ឱក សុគន្ធកញ្ញា សម្រុកក្រេបចន្ទទឹកឃ្មុំ ដល់៦ប្រទេស រយៈពេលជាង២សប្តាហ៍

ក្រៅពីរៀបមង្គលការផ្អើលពេញផ្ទៃប្រទេសនោះ ឱក សុគន្ធកញ្ញា ក៏បានរៀបចំដំណើរក្រេបចន្ទទឹកឃ្មុំ (Honey Moon) របស់នាង​ខុសពីតារាផ្សេងៗទៀតផងដែរ ពោលគឺ ពេលនេះនាងបានដឹកដៃស្វាមីទៅកម្សាន្តចូលដល់ប្រទេសទី6ហើយ ក្រោយរៀបការបានជាង 2សប្តាហ៍នេះ។

តារាល្បីដែលក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស ស្របច្បាប់ ឱក សុគន្ធកញ្ញា បានជ្រើសយកសដំណើរក្រេបចន្ទទឹកឃ្មុំ មានដូចជា ប្រទេសបារាំង, ប៊ែលហ្សិក, ហូឡង់, អូទ្រីស, អូស្ត្រាលី និងអាល្លឺម៉ង់ ហើយពេលនេះនាងមិនទាន់ដឹកដៃប្តីមកស្រុកវិញឡើយ ព្រោះតែជក់ចិត្តគយគន់ទេសភាពនៅបរទេស ខ្លាំងពេក។

អ្នកគាំទ្រឱក សុគន្ធកញ្ញា បានលើកឡើងថា ពេលនេះនាងបានជួបស្នេហ៍ពិតហើយ ក្រោយពីរឿងស្នេហ៍មិនសូវសមប្រកបកន្លងមក ត្រូវបានកប់ចោលត្រឹមថ្ងៃនាងចូលរោងការ កាលពីថ្ងៃទី16 ខែឧសភា ឆ្នាំ2019។

ម្តាយរបស់ឱក សុគន្ធកញ្ញា អ្នកស្រីអ៊ិន ថាច មិនលើកទូរស័ព្ទឡើយ កាលពីពេលថ្មីៗនេះ ទើបមិនអាចសុំការបញ្ជាក់បានទេថា តើសុគន្ធកញ្ញា នឹងនាំប្តីមកស្រុកវិញនៅពេលណាឡើយ?

ដោយឡែក បុគ្គលិកហង្សមាស ផ្នែកទូរទស្សន៍ បាននិយាយដោយហៅសុគន្ធកញ្ញា និងលោកសុខលី “មេៗ”នោះថា អំឡុងពេលនេះេ មស្រីមិនទាន់ទទួលឡើងច្រៀងវិញទេ តែអាចនឹងមកវិញឆាប់ៗ ព្រោះមានការងារច្រើនណាស់ ដែលកំពុងរង់ចាំគាត់។

បុគ្គលិកដដែលនោះ បន្ថែមថា មេប្រុស គាត់មានគេកាន់កិច្ចការងារជំនួសគាត់ហើយ។

តាមរយៈការចេញទៅ Honey Moon សម្រុកដល់ទៅ6ប្រទេស ត្រឹមតែជាង2សប្តាហ៍នេះ គេជឿថា សុគន្ធកញ្ញា នឹងបានកូនង៉ែតបីប្រលែងលេងក្នុងពេលឆាប់ៗនេះមិនខានឡើយ៕

RELATED ARTICLES