Monday, November 17, 2025
Homeព័ត៌មានជាតិទាំងព្រលឹមអុរ!!! កម្មករ១៦នាក់ ត្រូវបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យ

ទាំងព្រលឹមអុរ!!! កម្មករ១៦នាក់ ត្រូវបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យ

កំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ដតូរីសដឹកកម្មកររោងចក្រ ជាមួយឡានក្រឡុកសុីម៉ងត៍ បណ្តាលឲ្យកម្មករកម្មការិនីចំនួន១៦នាក់ រងរបួសធ្ងន់ស្រាល។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ៤០-៤១ ស្ថិតនៅភូមិតាដែងចាស់ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ។

រថយន្តបង្ក ជាប្រភេទសមណ្តោងវែង ដឹកសុីម៉ង់ត៍ ពាក់ស្លាកលេខភ្នំពេញ 3A-8487 ចំណែករថយន្តរងគ្រោះ ម៉ាកសាំងយ៉ុង ប្រភេទ១២កៅអី ពាក់ស្លាកលេខភ្នំពេញ 2M-0467 ។

បើតាមលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កាលពីវេលាព្រឹកម៉ោង៦និង១០នាទី រថយន្ត២គ្រឿងខាងលើ បើកបរក្នុងទិសដៅបញ្ច្រាសគ្នា ពិតជាបានជួបគ្រោះថ្នាក់ចរាចវរណ៍លើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ៤០-៤១ ស្ថិតនៅភូមិតាដែងចាស់ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ប្រាកមែន។ ដោយរថយន្តដឹកសុីម៉ងត៍ បានរចង្កូតចូលផ្លូវម្ខាង ទៅបុកជាមួយរថយន្តតួរីសដឹកកម្មករចំនួន៣៥នាក់ បណ្តាលរងរបួសធ្ងន់ស្រាលចំនួន១៦នាក់ (ប្រុសម្នាក់ ស្រី១៥នាក់)។

លោកស្នងការ បានបញ្ជាក់ថា ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ហើយបានហៅរថយន្តសង្គ្រោះបន្ទាន់ ដឹកអ្នករងរបួស២នាក់ ទៅកាន់មន្ទីរបង្អែកខេត្តកំពង់ស្ពឺ និង១៤នាក់ ទៀត ដឹងកទៅមន្ទីរពទ្យខេត្តតាកែវ។

លោកបញ្ចាក់ទៀតថា ហេតុការណ៍នេះបង្កឡើងដោយរថយន្ដដឹកស៊ីម៉ង់តិ៍ ក្រោយពេលបង្កហេតុហើយ បានរត់គេចខ្លួនពីកន្លែងកើតហេតុ ខណៈដែលពេលនេះ សនត្ថកិច្ចចរាចរណ៍កំពុងធញវើការវាស់វែង យករថយន្តទាំង២គ្រឿង ទៅកាន់ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងកំពុងកំណត់មុខសញ្ញាចាប់ខ្លួនអ្នកបើកឡានបង្ក យកមកផ្ដន្ទាទោសតាមច្បាប់៕

RELATED ARTICLES