Monday, November 17, 2025
Homeព័ត៌មានជាតិប្តីទៅលេងទាត់បាល់ ប្រពន្ធហាមមិនស្តាប់ ចងកសម្លាប់ខ្លួន

ប្តីទៅលេងទាត់បាល់ ប្រពន្ធហាមមិនស្តាប់ ចងកសម្លាប់ខ្លួន

ខេត្តស្វាយរៀង ៖ ស្ត្រីម្នាក់ ដោយគ្រាន់តែខឹងនឹងប្តីរឿងទៅទាត់បាល់មិនមកផ្ទះ ដោយខ្លួនហាមមិនស្តាប់ ក៏សម្រេចចិត្តគិតខ្លីចងកបញ្ចប់ជីវិតខ្លួនឯង ទាំងវ័យក្មេង ដោយឥតស្តាយស្រណោះ បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងភូមិម្រាក់ទាប ឃុំត្រាស់ ស្រុករមាសហែក។

បើតាមសមត្ថកិច្ចនគរបាលមូលដ្ឋានបានប្រាប់ឱ្យដឹងថា ស្ត្រីដែលគិតខ្លីចងកសម្លាប់ខ្លួនខឹងឃាត់ប្តីមិនស្តាប់នេះមានឈ្មោះកើត ស្រីស្រស់ អាយុ២៦ឆ្នាំ មុខរបរកសិករ ចំណែកបុរសជាប្តីមានឈ្មោះចាន់ ថន អាយុ៣៨ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិម្រាក់ទាប ឃុំត្រាស់ ស្រុករមាសហែក ខេត្តស្វាយរៀង។

ប្រភពពីសមត្ថកិច្ចដដែលបានឱ្យដឹងថា នៅមុនពេលកើតហេតុ ប្តីប្រពន្ធមួយគូនេះ ទាស់ពាក្យសម្តីគ្នារឿងបុរសជាប្តីទៅទាត់បាល់មិនចូលផ្ទះ ដោយប្រពន្ធហាមមិនស្តាប់ ទើបឈឺចិត្តស្អិតទ្រូង គិតខ្លីយកខ្សែនីឡុងទៅចងកភ្ជាប់នឹងរតផ្ទះរបស់ខ្លួន បណ្តាលឱ្យស្លាប់ទើបបង្កឱ្យមានការភ្ញាក់ផ្អើលឆោឡោឡើង និងរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យ។

បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីស្ត្រីចងកស្លាប់ភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែង និងទាក់ទងទៅមន្ត្រីជំនាញផ្នែកកោសល្យវិច័យ ចុះមកពិនិត្យរួចបញ្ជាក់ថា ជនរងគ្រោះពិតជាចងកស្លាប់ប្រាកដមែន ពីព្រោះនៅលើដងខ្លួនពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ពីករណីផ្សេងនោះទេ។

យ៉ាងណា ការបញ្ចប់ជីវិតខ្លួនឯងបែបនេះ ពុំមែនជាដំណោះស្រាយឡើយ។ សពស្ត្រីរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី។

RELATED ARTICLES