Monday, November 17, 2025
Homeព័ត៌មានជាតិមិនខំរៀននោះទេ!!! ២នាក់ត្រូវចាប់ខ្លួន ២នាក់ទៀត កំពុងរត់គេច

មិនខំរៀននោះទេ!!! ២នាក់ត្រូវចាប់ខ្លួន ២នាក់ទៀត កំពុងរត់គេច

ព្រៃវែង៖ យុវជនជាសិស្សសាលា២នាក់ ក្នុងចំណោម៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីទទួលពាក្យបណ្តឹងពីឪពុកជនរងគ្រោះ ចោទប្រកាន់ពីបទប្រើអំពើហិង្សា កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩។

ជនសង្ស័យទាំងពីរនាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ទី១. មានឈ្មោះ លឹម ដេវីដ ភេទប្រុស អាយុ ១៦ឆ្នាំ និងទី២. មានឈ្មោះ វី រតនា ភេទប្រុស អាយុ១៦ឆ្នាំ។ ពួកគេទាំងពីរ ជាសិស្សវិទ្យាល័យអង្គឌួង។ យុវជនរងគ្រោះមានឈ្មោះ ស៊ុយ ភក្តី ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សវិទ្យាល័យអង្គឌួង ដូចគ្នា។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា យោងតាមពាក្យបណ្ដឹងរបស់ឪពុកជនរងគ្រោះ ឈ្មោះ សេង សឿន កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ បានប្តឹងចោទប្រកាន់ជនសង្ស័យចំនួន០៤នាក់ ដែលបានព្រួតគ្នាវាយទៅលើកូនរបស់គាត់ ឈ្មោះ ស៊ុយ ភក្តី បណ្ដាលឲ្យមានរបួសស្នាមជាច្រើនកន្លែង។

បន្ទាប់ពីទទួលបានពាក្យបណ្តឹង កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង ដោយមានការសម្របសម្រួលពីលោក បូ ប៊ុនហាង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែង នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ បានចុះឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើ ក្នុងចំណោម០៤។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២ បានសារភាពថា ពួកគេពិតជាមានគ្នា៤នាក់ ហើយបានព្រួតវាយទៅលើ ឈ្មោះ ស៊ុយ ភក្តី ពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅអយ្យការខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES